ស្ថានីយ៍ប្រេងឥន្ធនះឯកជន២កន្លែងកំពុងសាងសងគ្មានច្បាប់អនុញាតិពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ឡើយ

0
19

កំពង់ធំ = ស្ថានីយ៍ប្រេងឥន្ធនះឯកជន២កន្លែងដែលកំពុងសាងសងទាំងយប់ទាំងថ្ងៃនៅផ្លូវវាងក្រុង ក្នុងភូមិសាមក្អោក ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ គ្មានច្បាប់អនុញាតិពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ឡើយ មានតែសេចក្ដីជូនដំណឹង របស់រដ្នបាលសាលាស្រុកស្ទោង និងការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់និងភូមិបាលស្រុកស្ទោង ស្ដីពីការស្នើរសុំសាងសងស្ថានីយ៍ប្រេងឥន្ធនះតែប៉ុណ្ណោះ ទង្វើបែបនេះបានកំពុងតែបង្ហាញថា ថ្នាក់ស្រុក និងតាមថា្នក់មន្ទីរកំពុងតែមានសិទ្ធិធំជាងក្រសួងយ៉ាងច្បាស់ក្រឡែត មិនខុសពីកូនធំជាងឪពុកនោះទេ ។
លោក ណឹម ចាន់ថា ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកំពង់ធំបានឆ្លើយតបតាមប្រព័ន្ធតេលេក្រាមថា គេបានសុំច្បាប់ដល់ក្រសួង គេមានប្លង់បច្ចេកទេសស្របតាមសារាចរណ៍ក្រសួងៗក៏បានចុះពិនិត្យរួចរាល់ហើយ តែពុំមានឯកសារនោះទេ គ្រាន់ប្រាប់ថាឯកសារនៅក្រសួងតែប៉ុណ្ណោះ។
លោក អ៊ឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ខេត្តកំពង់ធំ មិនបានឆ្លើយតបនោះទេមិនដឹងថាលោកគេចវែសមិនចង់ឆ្លើយតប ឬលោកខ្លាចមិនឆ្លើយតបដោយសារតែលោកអនុវត្តន៍ច្បាប់របស់ក្រសួងខុសគោលការណ៍ (កូនធំជាងឪ) ព្រោះការសាងសងសំណង់ ឬ ស្ថានីយ៍ប្រេងឥន្ធនះក្នុងពេលបច្ចុប្បន្ននេះគេសាងសង់បណ្ដើរ សុំច្បាប់បណ្ដើរ ទោះបីក្រសួងមិនចេញអោយក៏ដោយ ក៏សំណង់ទាំងនោះរួចរាល់តាមរបៀបអំពើពុករលួយ។
ចំណែក លោក លឹម ប៊ុនហេង ភូមិបាលស្រុកស្ទោង ដែលល្បីថាពុករលួលខ្លាំងនោះ បានបញ្ចាក់ កំពុងរត់ច្បាប់ទៅក្រសួងតែមិនទាន់បាន ។
លោក ណែត សារី អភិបាលស្រុកស្ទោង មិនបានឆ្លើយតបនោះទេ ទោះខំប្រឹងទំនាក់ទំនងតាមប្រព័ន្ធតេលេក្រាម និងតាមប្រព័ន្ធទូស័ព្ទជាច្រើនដងក៏ដោយក៏មិនឆ្លើយតបដែរ មិនដឹងថា សេចក្ដីជូនដំណឹងរបស់លោក មានសិទ្ធិធំប៉ុណ្ណា បានជាហ៊ានអោយគេសាងសងមុនច្បាប់របស់ក្រសួងចេញអោយ។
ក្នុងកិច្ចប្រជុំពិភាក្សារវាងអ្នកសារព័ត៏មានជាមួយមន្រ្ដីតាមមន្ទីរនិងអង្គភាពនានាជុំវិញខេត្ត ឯកឧត្តម សុខ លូ អភិបាលនៃគណះអភិបាលខេត្តកំពងធំបានមានប្រសាសន៍ថា បើតេទំនាក់ទំនង់ទៅមន្រ្ដីពាក់ព័ន្ធទាំងនោះមិនឆ្លើយតបទេ អោយតេទៅ លោក អញ្ចឹងសុំរំខានឯកឧត្តមបន្ដិចហើយ !ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថា រាល់សំណង់ដែលសាងសង តើសំណង់ណាត្រូវរត់ត្រឹមខេត្ត សំណង់ណាត្រូវរត់ដល់ក្រសួង បើគ្មានច្បាប់ពីក្រសួងទេមិនអាចសាងសងបានទេ ដូច្នេះអាជ្ញាធរមួលដ្នាន អាជ្ញាធរស្រុកនោះត្រូវតែចុះបិតការសាងសងភ្លាមមិនអាចអោយសាងសងតទៅទៀតទេ។
តាមប្រភពព័ត៏មានដែលបានចុះផ្សាយកន្លងទៅបានអោយដឹងថា លោក ណែត សារី អភិបាលស្រុកស្ទោងបានចុះឃាត់ការសាងសងស្ថានីយ៍ប្រេងឥន្ធនះ របស់លោក ឆេង ខួង ម្ដងហើយ ដោយសារតែសំណង់នេះរំលោភលើដីចំណីផ្លូវ ដែលជាដី លូ ប្រឡាយទឹក ដែលរដ្នបានចេញសំណង់អោយពលរដ្នរួចហើយ មិនតែប៉ុណ្ណោះសំណង់នេះកំពុងសាងសង់ខុសបច្ចេកទេស បច្ចុប្បន្នកំពុងសាងសងយ៉ាងរលូនធ្វើអោយការឃាត់ឃាត ផ្អាក់ការសាងសងរបស់លោក អភិបាលស្រុកស្ទោងគ្មានប្រសិទ្ធិភាព ដោយសារតែបង្កាប់នូវអំពើពុករលួយជាប្រព័ន្ធ៕ ព័ត៏មាន បឋម

LEAVE A REPLY

Please enter your comment!
Please enter your name here