ឯកឧត្តម តូច ប៉ូលីវ៉ា៖ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករំដួលនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល

0
8

បានចុះពិនិត្យសិក្សាស្វែងយល់អំពីការសិក្សាក្នុងសម័យកូវីដ១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល ក្រសួងអប់រំយុវជននិងកីឡា
(ខេត្តស្វាយរៀង)នៅថ្ងៃអង្គារ ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០

ឯកឧត្តម តូច ប៉ូលីវ៉ា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករំដួលនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំថ្នាធ្នង់ និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោក អនុប្រធាន សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំថ្នាធ្នង់ បានចុះពិនិត្យសិក្សាស្វែងយល់អំពីការសិក្សាក្នុងសម័យកូវីដ១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជារដ្ឋបាលខេត្តស្វាយរៀង និងបានចែកសម្ភារមួយចំនួនរួមមាន អាល់កុល សាប៊ូលាងដៃ ផ្ទាំងផ្សព្វផ្សាយអប់រំទប់ស្កាត់ ការពារ ការរីករាលដាលជំងឺកូវីដ១៩ នៅអនុវិទ្យាល័យចំនួន១ និងសាលាបឋមសិក្សាចំនួន៥ ស្ថិតនៅឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង ព្រមទាំងបានឧបត្ថម្ភថវិកាមួយចំនួនសម្រាប់ក្រុមប្រឹក្សាឃុំយកទៅជួសជុលផ្លូវដែលខូច មានចង្ហុក និងមានទឹកដក់។

ឯកឧត្ដម តូច ប៉ូលីវ៉ា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ឯកឧត្ដម លី ធុជ ទេសរដ្ឋមន្ត្រី ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករំដួល នឹងឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ជូនដល់លោកគ្រូ អ្នកគ្រូ និងសិក្សានុសិស្ស និងក្រើនរំលឹកឲ្យគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការរបស់ក្រសួងសុខាភិបាល និងត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ។ជា រដ្ឋាស្វាយរៀង

LEAVE A REPLY

Please enter your comment!
Please enter your name here