ប៉ូលិសេដ្ឋកិច្ចខេត្តកំពង់ធំឃាត់រថយន្តដឹកគោលើសច្បាប់ពាក់កណ្តាលមួយដង្ហើមចង្រិតសង្ស័យសើមមាត់បានជាព្រលែងយ៉ាងស្ងៀមស្ងាត់

0
31

ខេត្តកំពង់ធំ៖ គួរអោយអស់សំណើច លោក ប៊ុនលី សមត្ថកិច្ចប៉ូលិសសេដ្ឋកិច្ច ខេត្តកំពង់ធំ ចេះលេងល្បែងឆ្ពិនភ្នែក បំបាំងរថយន្តវេអង់ធុនយក្យមួយគ្រឿង ដែលបានអនុញ្ញាតិឲ្យឈ្មោះហ៊ឹម ចាន់សេរីសម្បត្តិ ជាប្រធានក្រុមហ៊ុនយុវពាណិជ្ជ ដឹកគោ ចេញពីប្រទេសថៃឆ្ពោះទៅប្រទេសវៀតណាម នៅថ្ងៃទី១៤ ខែតុលាឆ្នាំ ២០២០ តែបែរជាក្រុមហ៊ុនមកលួចដឹកថ្ងៃទី ១៣ ខែតុលាឆ្នាំ ២០២០ ដើម្បីប្រើល្បិចឆ្ពិនភ្នែកថ្ងៃទី១៤ និងត្រូវបានលោក ប៊ុនលី ប៉ូលិសសេដ្ឋកិច្ចខេត្តកំពង់ធំ ចាប់ហើយព្រលែង ដោយមិនខ្ចីសហការជាមួយជំនាញបន្តិចឡើយ ជាហេតុធ្វើឲ្យមានការសង្ស័យថា ប្រហែលជាបានទទួលលាភសក្ការៈ ធ្ងន់គួរសមដឹងបានហ៊ានអនុម័តដោយមិនឃើញជំនាញនៅក្នុងក្រសែភ្នែក ។
រថយន្តធុនយក្សរបស់ក្រុមហ៊ុន អង្ករសុខសែនជ័យ ក្បាលពាក់ស្លាកកំពង់ចាម3A-7522 ពណ៌ស បានដឹកគោរចេញពីពីប្រទេសថៃ តាមលិខិតអនុញ្ញាតិគោ៣០ក្បាលចេញពីប្រទេសថៃ តាមច្រកអូបីជាន់ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ តែមកដឹកថ្ងៃទី១៣ ខែតុលាឆ្នាំ២០២០ ឆ្ពោះទៅប្រទេសវៀតណាម លុះមកដល់ខេត្តកំពង់ធំ ត្រូវបានសមត្ថកិច្ចប៉ូលិសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តកំពង់ធំ ដឹកនាំដោយលោក ប៊ុន លី ឃាត់បាននៅចំនុចផ្លូវវៀងក្រុង ជិតរវង់មូលលោកតាក្រហមក ស្ថិតក្នុងភូមិបាល័ង្គ សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅពេលចាប់រាយការណ៍ជូន ជំនាញពេទ្យសត្វខេត្តកំពង់ធំ ដល់តែព្រលែងៗ ដោយគ្មានជម្រាប់អ្នកណាឲ្យបានដឹងនោះទេ។
សេចក្តីរាយការណ៍បានបញ្ជាក់ថា ក្រោយពីសមត្ថកិច្ចបានពិនិត្យនិងរាប់ចំនួនគោ ពិតប្រាកដគោក្នុងឡានមានចំនួន៦០ក្បាល ដែលប៉ូលិសសេដ្ឋកិច្ចបានបញ្ជាក់ចំពោះមុខតៃកុងឡានថា គោទាំងនេះតម្រូវឲ្យដឹងចំនួយ២ឡាន តែក្រុមហ៊ុនយុវពាណិជ្ជ បានដឹកសរុបតែមួយជើងគឺលើស៣០ក្បាល ក្រោយពីមកមិនបានមួយចំអិនកំពិសផង ស្រាប់តែលោកប៉ូលិស សេដ្ឋកិច្ចព្រលែងទៅស្ងាត់ៗ ដោយមិនខ្ចីឲ្យជំនាញ ឬអង្គភាពពាក់ព័ន្ឋដឹងនោះឡើយ ដោយយកលេសថាមានការ អន្តរាគមន៍ពីក្រសួងមហាផ្ទៃ។
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានឲ្យដឹងថា លោកពុំបានដឹងថា ការចាប់រថយន្តដឹក គោលើសចំនួននេះ មានការអន្តរាគមន៍ពីក្រសួងមហាផ្ទៃ ដូចលោក ប៊ុន លី អះអាងនោះឡើយ ចំណែកលោក វ៉ា ចាន់់ កុសល់ ស្នងការរងទទួលផែនសេដ្ឋកិច្ចខេត្តកំពង់ធំ នៃស្នងការនគរបាលខេត្តកំពង់ធំ បានបញ្ជាក់ថាលោកមិនដឹងទាល់តែសោះ ពីការចាប់ឡាន រីឯលោក តាន់ ម៉េងឆាង ប្រធានការិយាល័យផលិតកម្ម និងបស្សុព្យាបាលសត្វ ខេត្តកំពង់ធំ បានឲ្យឹដឹងថា ពេលចាប់លោកប៉ូលិសខលប្រាប់ ពេលព្រលែង គាត់មិនបានប្រាប់នោះទេ សូម្បីតែកំណត់ហេតុអ្វីក៏គ្មានដែរ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងកេសាទ ខេត្តកំពង់ធំ លោកក៏បានបដិសេធថា មិនបានដឹងរឿងចាប់ឡានគោនេះដែរ។

ពាក់ព័ន្ឋនិងករណីចាប់រថយន្តដឹកគោ លើសច្បាប់អនុញ្ញាតិពាក់កណ្តាលនេះ អ្នកសារព័ត៌មានយើង ពុំអាចធ្វើការទំនាក់ ទំនងទៅលោក យិន សុភាន់ ប៉ូលិសសេដ្ឋកិច្ចខេត្ត ដែលជាអ្នកសកម្មក្នុងការបង្រ្កាបបទល្មើសសេដ្ឋកិច្ចក្នុងខេត្តកំពង់ធំ តែទូរស័ព្ទចូលហើយ តែមិនព្រមលើកទូរស័ព្ទ តាមប្រព័ន្ឋលេខ ០៩៧៦៣៣៣៩៧៦ ។

LEAVE A REPLY

Please enter your comment!
Please enter your name here