មនុស្សពីនាក់រងបួសធ្ងន់និងម្នាក់ទៀតបានស្លាប់ភ្លាមនៅកន្លែងកើតហេតុក្នុងករណីគ្រោះថ្នាក់ចរាចរណ៍គោយន្តកន្ត្រៃពីគ្រឿងបុកគ្នាជាមួយម៉ូតូ

0
19

ខេត្តកំពង់ធំ ករណីគ្រោះថ្នាក់ចរាចរនៅថ្ងៃទី 13ខែ តុលា ឆ្នាំ 2020 វេលាម៉ោង9:03នាទីនៅចំណុចភូមិ ត្រាច ឃុំ កំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ចន្លោះគីឡូម៉ែត្រ 223_224 មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងគោយន្តកែច្នៃ និងម៉ូតូនិង គោយន្ដកន្រ្ដៃមួយគ្រឿងទៀតបណ្ដាលឱ្យស្លាប់មនុស្សប្រុស01នាក់ និងរបួសធ្ងន់02នាក់ប្រុស
👉 1 / ម៉ូតូម៉ាកហុងដា ពណ៍ខ្មៅ គ្មានពាក់ស្លាកលេខ បើកបរដោយឈ្មោះ រ៉ន រ៉ូយ ភេទ ប្រុស អាយុ 41ឆ្នាំមានទីលំនៅភូមិ តាទ្រៀល ឃុំ ប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ)មិនពាក់មួកសុវត្ថិភាព
2 អ្នករួមដំណើរជាមួយម៉ូតូ មិនស្គាល់អត្តសញ្ញាណ រងរបួសធ្ងន់ បានបញ្ជូនមកមន្ទីរពេទ្យបង្អែកស្រុកស្ទោង បានប្រហែលកន្លះម៉ោងក៏ស្លាប់បាត់ទៅ(មានពាក់មួកសុវត្ថិភាព)
3/អ្នកបើកបរគោយន្តកែច្នៃមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់
4 អ្នកបើកបរគោយន្តកន្ត្រៃឈ្មោះហាក់ សុខហេង ភេទ ប្រុស អាយុ17ឆ្នាំ មានទីលំនៅភូមិត្រាចឃុំកំពង់ចិនជើងស្រុកស្ទោងខេត្តកំពង់ធំ ។(បើកពីកើតទៅលិចឆ្លងកាត់ផ្លូវ របួសធ្ងន់)
👉មលហេតុ បឋម បង្កដោយ គោយន្តកន្ត្រៃដែលបានបើកឆ្លងកាត់ផ្លូវ ពីកើតទៅលិចហើយទៅបុកម៉ូតូដែលបើកពីជើងទៅត្បូងស្របពេលគោយន្តកែច្នៃមកដល់ក៏បុកជាមួយគោយន្តកន្ត្រៃ 1គ្រឿង។ ជនរងគ្រោះរបួសធ្ងន់បានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកស្រុកស្ទោង ចំពោះសព បានប្រគល់ជូនបងប្អូនយកទៅធ្វើបុណ្យ។
មធ្យោបាយទាំង03គ្រឿងត្រូវបានយក មក រក្សាទុកនៅអធិការដ្ឋានននគរបាលស្រុកស្ទោងដើម្បីចាត់បន្ត

LEAVE A REPLY

Please enter your comment!
Please enter your name here