ប្រជាពលរដ្ឋដែលជម្លៀសមកស្នាក់នៅទីទួលសុវត្ថិភាពចំនួន១១៦គ្រួសារក្នុងឃុំបត់ត្រង់ត្រូវបានឯកឧត្តមលោកជំទាវ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងថ្នាក់ដឹកនាំខេត្តចុះសួរសុខទុក្ខ

0
16

(បន្ទាយមានជ័យ) អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យឯកឧត្តម ប៉ាល់ សំអឿន លោកជំទាវ នួម សុភ័ណ និងឯកឧត្តម អីុ ឡុង អមដំណើដោយឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និលោកជំទាវ ជ័យ ណារី អ៊ុ រាត្រី រួមជាកងកម្លាំងបានអញ្ជើញបានចុះពិនិត្យមើលស្ថានភាពទឹកជំនន់ ដើម្បីសួរសុខទុក្ខពី បងប្អូនប្រជាពលរដ្ឋដែលបានជម្លៀសមកស្នាក់នៅទីទួល មានសុវត្ថិភាពចំនួន១១៦គ្រួសារ ដែលជម្លៀសមកពីភូមិព្រែកជីក ឃុំបត់ត្រង់ ស្រុកមង្គលបូរី និងនាំយកប៉ាតង់ចំនួន៣០ ទៅប្រគល់ជូន កាលពីល្ងាចថ្ងៃអង្គារ៍ ទី១៣ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្លូវវាងក្រុង។
ក្នុងគ្រាដែលប្រជាពលរដ្ឋនៅក្នុងឃុំ សង្កាត់ ស្រុក ក្រុង ក្នុងខេត្តបន្ទាយមានជ័យ ដែលបានទទួលរងគ្រោះដោយសារទឹកជំនន់ ឯកឧត្តម ប៉ាល់ សំអឿន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ បានធ្វើការកោធសរសើរ ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក និងក្រុមការងារ ក៏ដូចជាកងកម្លាំងទាំង៣ នៅក្នុងខេត្ត ដែលបានចុះអន្តរាគមន៍ជួយដល់ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នេះនៅគ្រប់ទីកន្លែង។
ឯកឧត្តម ប៉ាល់ សំអឿន ក៏បានក្រើនរំលឹកដល់បងប្អូនពលរដ្ឋដែលរស់នៅតំបន់ផ្លូវទឹក ឬតំបន់ទំនាបធ្លាប់ទទួលរងការជន់លិច។ ជាក់ស្តែងនៅទីទួលសុវត្តិភាពនាពេលនេះ ត្រូវមានការប្រុងប្រយ័ត្នអោយបានខ្ពស់ចំពោះកូនចៅតូចៗ មិនត្រូវបណ្តែតបណ្តោយឡើយ ក្រែងកើតមានករណីលង់ទឹកជាយថាហេតុណាមួយកើតឡើង ពិសេសត្រូវប្រុងប្រយ័ត្នសត្វ អសិរពិសជាដើម បើមានករណីសត្វទិច ឬខាំ ត្រូវប្រញ៉ាប់យកទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដើម្បី ធ្វើការព្យាបាលអោយបានទាន់ពេលវេលា៕

LEAVE A REPLY

Please enter your comment!
Please enter your name here