អភិបាល ខេត្ត កំពង់ធំ អញ្ជើញ ជា អធិបតីភាព ក្នុង ពិធីអបអរសាទរ ទិវាទេសចរណ៍ពិភពលោកស្អាត ក្រោមប្រធានបទទេសចរណ៍ និង ការ អភិវឌ្ឍ ជនបទ

0
25

(កំពង់ធំ)÷ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញជាអធិបតីភាព ក្នុងពិធី ទិវាពិភពលោកស្អាតនិងទិវាទេសចរណ៍ពិភពលោកឆ្នាំ ២០២០ក្រោមប្រធានបទ(ទេសចរណ៍ និងការអភិវឌ្ឍជនបទ) ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវ អភិបាលរងខេត្ត ប្រធានមន្ទីរនានាជុំវិញខេត្តកងកំលាំងទាំងបី មន្ត្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅព្រឹកថ្ងៃទី ១៤ ខែតុលាឆ្នាំ ២០២០ នៅសួនច្បារ មាត់ស្ទឹងសែន ខេត្តកំពង់ធំ។
ថ្លែងក្នុងកម្មវិធីនេះឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំបានមានប្រសាសន៍ ពីការផ្លាស់ប្ដូរចំណង់ចំណូលចិត្តរបស់អ្នកទេសចរណ៍ ឱ្យងាកទៅរកការដើរកម្សាន្តតាមតំបន់ជនបទ .សហគមន៍ទេសចរណ៍ . តំបន់អេកូទេសចរណ៍ និងតំបន់ធម្មជាតិនានាកាន់តែខ្លាំងឡើងៗ។ ដើម្បីឲ្យវិស័យទេចរណ៍ក្លាយជាចលករមួយកាន់តែមានប្រសិទ្ធភាព ចូលរួមធ្វើឱ្យសេដ្ឋកិច្ចជាក្បាលម៉ាស៊ីនបង្កើតការងារដ៏ចម្បង និងមានប្រសិទ្ធភាព មានឥទ្ធិពលខ្ពស់ ជួយទ្រទ្រង់វិស័យផ្សេងៗទៀត។នៅតំបន់ជនបទគឺ អាជ្ញាធរពាក់ព័ន្ធនានាត្រូវកំណត់យកវិស័យទេសចរណ៍ជាសសរស្ដម្ភយុទ្ធសាស្ត្រមួយ ក្នុងគោលនយោបាយអភិវឌ្ឍន៍ជនបទដែលត្រូវមានផែនការអភិវឌ្ឍជាក់លាក់ស្របតាមសក្តានុពលទេសចរណ៍នៃតំបន់នីមួយៗ។ ការអភិវឌ្ឍជំនាញ និងការអប់រំជាគន្លឹះនៃការអភិវឌ្ឍទេសចរណ៍ជនបទ និងផ្សព្វផ្សាយផលិតផលទេសចរណ៍ថ្មីៗស្របតាមបរិបទ នៃវិស័យទេសចរណ៍ឌីជីថល និងនិន្នាការទីផ្សារទេសចរណ៍។ ការដើរកំសាន្តជាការស្វែងរកបទពិសោធក្នុងការអភិវឌ្ឍន៍ទេសចរណ៍ជនបទ គឺជាឱកាសនៃការស្រាវជ្រាវចងក្រង នូវគុណតម្លៃ វប្បធម៌ប្រពៃណីទំនៀមទម្លាប់ដើម្បីបង្ហាញពីបទពិសោធន៍ល្អៗ។
បន្ថែមលើសពីនេះទៀតឯកឧត្តម សុខ លូ បានជំរុញឲ្យអាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ បន្តតាមដាននូវស្ថានភាពទឹកជំនន់បន្តទៀត ដើម្បីងាយស្រួលក្នុងការត្រៀមខ្លួនចុះជួយបងប្អូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលាក្នុងនោះយើងក៏បានត្រៀមរួចជាស្រេចនូវទីទួលសុវត្ថិភាព គ្រប់ក្រុងស្រុក សម្រាប់ជួយបងប្អូនប្រជាពលរដ្ឋនៅពេលមានទឹកជំនន់កើតឡើងជាយថាហេតុ ។

LEAVE A REPLY

Please enter your comment!
Please enter your name here