ស្ថានភាពកំរិតកំពស់ទឹកទន្លេមេគង្គក្រចេះ បានហក់ឡើងបន្តិច ខណះកត្តាប្រពន្ធ័សម្ពាធទាបនៅបន្តរ

0
13

ខេត្តក្រចេះ. ស្ថានភាពកំរិតកំពស់ទឹកទន្លេមេគង្គក្រចេះ នៅមានកម្រឹតទាបនៅឡើយ ហើយនឹងអាចហក់បន្តរដោយសារកត្តាសម្ពាធទាប និងដោយសារការបើកអាំងស្តុកទឹកទំនប់វារីអគ្គីសនីមកពីខេត្ត អត្តពឺ ប្រទេសឡាវ ។ នេះបើយោងតាមព័តមានពីរដ្ឋបាលខេត្តអត្តពឺ ប្រកាសប្រាប់មកខេត្តស្ទឹងត្រែងអោយមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិនេះ កាលពីថ្ងៃទី12 ខែតុលា កន្លងទៅនេះ ។
អាកាសធាតុនៅក្រចេះវិញ សម្រាប់ព្រឹកថ្ងៃទី១4 តុលានេះ គឺអាកាសធាតុត្រជាក់ ផ្ទៃមេឃមានពពកខ្មៅ គ្មានពន្លឺថ្ងៃ និងមានភ្លៀងរលឹមស្រិចៗ។
ស្ថានភាពកំរិតកំពស់ទឹក ទន្លេមេគង្គក្រចេះ គិតត្រឹមព្រឹកថ្ងៃទី១៥ខែតុលា ឆ្នាំ២០២០នេះ នៅស្ថានីយជលសាស្ត្រក្រចេះ មានកំពស់ ១៦.៧៦ម៉ែត្រ ។
ទោះបីជាយ៉ាងនេះក្តី ស្ថានភាពទឹកទន្លេមេគង្គឆ្នាំនេះនៅទាប ជាកម្រិតកម្ពស់ទឹក ដែលមិនអាចហូរចូលអាងស្តុកទឹកទុក ហើយរហូតមកដល់ពេលនេះ ស្រុកទាំង៥ ក្រុង១ ក្នុងខេត្តក្រចេះ ក៏ពុំទាន់មានស្រុកណាមួយទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅឡើយទេ នឹងជាហេតុធ្វើអោយជួបបញ្ហាលំបាក ដោយសារខេត្តមានផ្ទៃដីស្រូវរដូវប្រាំង សរុបចំនួន ១ម៉ឺន៤ពាន់ ហិចតា ។

កត្តាទាំងនេះ បានធ្វើឲ្យប្រជាកសិករមានការព្រួយបារម្ភជាខ្លាំងនាពេលកន្លងមក ដោយបានស្នើឲ្យ អាជ្ញាធរដែនដី ថ្នាក់ដឹកនាំខេត្ត ដើម្បីឲ្យជួយដោះស្រាយ។ ជាការឆ្លើយតប ទៅនឹងការស្នើសុំ ក៏ដូចជាវិធានការដោះស្រាយជូនប្រជាពលរដ្ឋ ថ្នាក់ដឹកនាំខេត្ត ដែលមានមន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ ជាសេនាធិការ។

ប៉ុន្តែបញ្ហាទាំងនោះត្រូវបានដោះស្រាយ ពីលោក វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ រួមនឹងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធន ធានទឹក និងថ្នាក់ដឹកនាំក្រុមការងារចុះជួយមូលដ្ឋានខេត្តក្រចេះ យ៉ាងយកចិត្តទុកដាក់ខ្ពស់លើ បញ្ហានេះ គឺការបូមទឹកបញ្ចូលអាងស្តុកទុក នាពេលកន្លងមកផងដែរ។

អ្វីដែលគួរអោយគាត់សម្គាល់នាពេលនេះ គឺអាជ្ញាធរខេត្ត លោកបាននឹងកំពុងយកចិត្ត ទុកដាក់និងត្រៀមលក្ខណៈរួចជាស្រេចទៅលើការរៀបចំទីទួលសុវត្ថិភាព ( ទួលតាឃីន ) ការត្រៀមកងកម្លាំង អន្តរាគមន៍ សម្រាប់បង្ការ សង្គ្រោះ គ្រោះមហន្តរាយធម្មជាតិ ជូនបងប្អូនប្រជាពលរដ្ឋ អោយបានទាន់ពេលវេលា ប្រសិនបើមានជំនន់ទឹកភ្លៀងកើតឡើងនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here