រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញបិទបញ្ចប់វគ្គប្រកួតផ្តាច់ព្រ័ត្រ ក្នុងវេទិកាយុវជនពិភាក្សា អំពី បរិស្ថាន ឆ្នាំ២០២០ និងនៅក្រោយកិច្ចពិភាក្សា វគ្គបានរកឃើញយុវជនឆ្នើម ក្នុងខេត្តព្រះវិហារ ដែលទទួលបានជ័យលាភីលេខ១ ពីគម្រោងព្រៃឡង់បៃតង ប្រចាំកម្ពុជា !

0
11

ដោយ៖ឡុង សំបូរ
ខេត្តព្រះវិហារ៖ យុវសិស្សមកពីវិទ្យាល័យមួយក្នុងខេត្តព្រះវិហារ ក្នុងចំណោមយុវសិស្សមកពីវិទ្យា ល័យចំនួន ៨ ក្នុងរាជធានី-ខេត្តចំនួន ៥ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ទទួលបានរង្វាន់ជ័យលាភីលេខ១ ពីគម្រោងព្រៃឡង់បៃតង ប្រចាំកម្ពុជា ក្រោយការប្រកួតផ្តាច់ព្រ័ត្រ នៅក្នុងវេទិកាយុវជនពិភាក្សា អំពី បរិស្ថាន ឆ្នាំ២០២០ នៅរសៀលថ្ងៃទី១៣តុលាឆ្នាំ២០២០ នៅសាលាខេត្តព្រះវិហារ។ ។
វេទិកានោះបានធ្វើឡើងក្រោមអធិតីភាព រដ្ឋលេខាធិកាក្រសួងបរិស្ថាន លោកស្រី ម៉ុម ថានី ,អភិបាលរងខេត្តព្រះវិហារ លោក ស៊ូ សិរី និងមានការចូលរួមពី អនុរដ្ឋលេខាធិការ ,តំណាងប្រធានគម្រោង ព្រៃឡង់បៃតង់ ប្រចាំកម្ពុជា ,ប្រធានស្តីទី នៃមន្ទីរបរិស្ថានខេត្តព្រះវិហារ ,ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្ត ព្រមទាំងយុវសិស្សមកពី រាជធានី-ខេត្តចំនួន ៥ គឺរាជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ជាច្រើនរូប ផងទៀត។
នៅក្នុងវេទិកាយុវជនពិភាក្សា អំពី បរិស្ថាន ឆ្នាំ២០២០ នេះ បានបង្ហាញថា វគ្គនេះមានការចូលរួមពី យុវសិស្សមកពី ៨វិទ្យាល័យ ក្នុងរាជធានី-ខេត្តចំនួន ៥ គឺរាជធានីភ្នំពេញ មាន ៤វិទ្យាល័យ គឺ «វិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ» ,វិទ្យាល័យ ហ៊ុន សែន បុរី១០០ខ្នង ,វិទ្យាល័យ ជា ស៊ីម សាមគ្គី និងវិទ្យាល័យ ច្បារអំពៅ » ,ខេត្តស្ទឹងត្រែង «វិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រែង» ,ខេត្តក្រចេះ «វិទ្យាល័យ ហ៊ុន សែន សម្ភ:បុរ:» ,ខេត្តកំពង់ធំ «វិទ្យាល័យកំពង់ធំ» និងខេត្តព្រះវិហារ «វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ជា ស៊ីម ត្បែងមានជ័យ»។
លទ្ធផលនៅក្នុងការប្រកួតប្រជែង នៃវេទិកាយុវជនពិភាក្សា អំពីបរិស្ថាន ឆ្នាំ២០២០ កិច្ចពិភាក្សាបាន រកឃើញ យុវសិស្សឆ្នើម ដែលទទួលបានជ័យលាភីលេខ១ គឺយុវសិស្សមកពីវិទ្យាល័យ « ចំណេះទូទៅ និងបច្ចេកទេស ជាស៊ីម ត្បែងមានជ័យ» ខេត្តព្រះវិហារ ទទួលបាន ៣៥៦ពិន្ទុ និងទទួលបានរង្វាន់ម៉ូតូ ៥គ្រឿង ដោយយុវសិស្សម្នាក់ ទទួលបាន ១គ្រឿង លោកគ្រូ អ្នកគ្រូដឹកនាំម្នាក់ ១គ្រឿង និងទទួលបាន ប័ណ្ណសរសើរ មេដាយ ដបទឹក៥ និងពាន១ ផងដែរ។ ជ័យលាភីលេខ២ គឺយុវសិស្សមកពី «វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន វត្តភ្នំ» រាជធានីភ្នំពេញ ទទួលបាន ៣១០ពិន្ទុ និងទទួលបានកង់ជប៉ុន ៥គ្រឿង យុវសិស្ស ម្នាក់ ទទួលបានកង ១គ្រឿង លោកគ្រូ អ្នកគ្រូដឹកនាំ ម្នាក់ ១គ្រឿង ព្រមទាំងប័ណ្ណសរសើរ មេដាយ និងដបទឹកចំនួន៥។ រង្វាន់ជ័យលាភីលេខ៣ស្ទួន យុវសិស្សមកពី «វិទ្យាល័យ ច្បារអំពៅ ជាស៊ីម សាមគ្គី » ទទួលបាន ២៨០ពិន្ទុ និងវិទ្យាល័យ «ច្បារអំពៅ» រាជធានីភ្នំពេញ ទទួលបាន ២៧៧ពិន្ទុ និងទទួល បានកង់ធម្មតា ៥គ្រឿង ដោយយុវសិស្សម្នាក់ទទួលបាន ១គ្រឿង លោកគ្រូ អ្នកគ្រូដឹកនាំ ទទួលបាន ១គ្រឿង ប័ណ្ណសរសើរ មេដាយ និងដបទឹកចំនួន៥ ។ចំពោះវិទ្យាល័យ ៤ទៀត ដែលមិនជាប់ចំណាត់ថ្នាក់ ក្នុង ១វិទ្យាល័យ ទទួលបានប័ណ្ណសរសើរ ថវិកា ៥០ម៉ឺនរៀល ទឹកក្រូច ៥កេះ និងដបទឹកចំនួន ៥ ផងដែរ។
ប្រធានបទ ដែលយកមកបញ្ចូល ក្នុងការប្រកួតប្រជែងនៅក្នុងវគ្គផ្តាច់ព្រ័ត្រនេះ មាន ២ គឺ «ការប្រែ ប្រួលអាកាសធាតុ ធ្វើអោយប៉ះពាល់ជាអវិជ្ជមាន ដល់ជីវភាពប្រជាសហគមន៍មូលដ្ឋាន» និង«ព្រះរាជា ណាចក្រកម្ពុជា ត្រូវតែបន្តថែរក្សាព្រៃឈើ សម្រាប់អភិរក្ស»។
អភិបាលរងខេត្តព្រះវិហារ លោក ស៊ូ សិរី បានសម្តែងមោទនភាពយ៉ាងក្រៃលែង បន្ទាប់ពីកិច្ចពិភាក្សា នេះ បានបញ្ចប់ទៅដោយជោគជ័យ ហើយយុវសិស្សនៅក្នុងខេត្តព្រះវិហារ មានសមត្ថភាពគ្រប់គ្រាន់ នៅក្នុងការប្រកួតប្រជែងយ៉ាងស្វិតស្មាញ និងទទួលបានជ័យលាភីលេខ១ ក្នុងចំណោមសិស្សមកពីវិទ្យា ល័យ ចំនួន ៨ នៃរាជធានី-ខេត្តចំនួន ៥ក្នុងប្រទេស ដែលបាននាំមុខមាត់ កិត្តិយសមកជូនខេត្ត បានយ៉ាង គាប់ប្រសើរ។ លោកអភិបាលរងខេត្ត បានចាត់ទុកការទទួលបានជ័យលាភី របស់យុវសិស្ស មកពីវិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ ខេត្តព្រះវិហារ នាពេលនេះ គឺជាការបញ្ចេញនូវសមត្ថភាព ដោយបានស្វែងយល់ យ៉ាងច្បាស់ ពីសារៈសំខាន់ក្នុងកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ។ លោក ស៊ូ សិរី បានលើកទឹក ចិត្តដល់យុវជនទាំងអស់ ឲ្យចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការការពារធនធានធម្មជាតិ ជីវៈចម្រុះ និងធន ធានព្រៃឈើ និងការចូលរួមដោះស្រាយការប្រឈមនានា ឲ្យកាន់តែមានប្រសិទ្ធភាព ថែមទៀត។រដ្ឋលេខាធិកាក្រសួងបរិស្ថាន លោកស្រី ម៉ុម ថានី បានមានប្រសាន៍ថា ដើម្បីសម្រេចបានការអភិវឌ្ឍ សហស្សវត្សន៍ ដែលជាគោលដៅរបស់ រាជរដ្ឋាភិបាល ក្រសួងបរិស្ថានបានដាក់ចេញ នូវចក្ខុវិស័យ ដោយ ធានាឲ្យបានគុណភាព និងនិរន្តភាព បរិស្ថាន កិច្ចការពារធនធានធម្មជាតិ ដើម្បីជាប្រយោជន៍ទៅដល់ប្រជា ពលរដ្ឋ។ លោកស្រី រដ្ឋលេខាធិការបានបន្តថា ដើម្បីសម្រេចបានចក្ខុវិស័យនេះ ក្រសួងបរិស្ថានបានដាក់ ចេញ នូវបេសកកម្ម គឺការគ្រប់គ្រងឲ្យបានល្អប្រសើរ នូវកិច្ចខិតខំប្រឹងប្រែងការពារបរិស្ថាន កិច្ចការពារធន ធានធម្មជាតិ ការចូលរួមអភិរក្សជីវៈចម្រុះ ប្រកបដោយចិរភាព និងការលើកកម្ពស់ក្នុងការរស់នៅ ប្រកប ដោយនិរន្តរភាព។ លោកស្រីថា ការបង្កើតវេទិការជជែកភិភាក្សា ស្តីពី បរិស្ថាននេះឡើង គឺដើម្បីបណ្តុះ បណ្តាលយុវជន ឲ្យចេះចូលរួមក្នុងកិច្ចការពារបរិស្ថាន ជាពិសេស សម្រេចឲ្យបាន នូវផែនការយុទ្ធសាស្ត្រ អភិវឌ្ឍជាតិ ឆ្នាំ២០១៩-២០២៣ នៅក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។ លោកស្រី រដ្ឋលេខាធិការ បានជម្រុញដល់យុវជន ឲ្យខិតខំបន្ថែមទៀត ក្នុងការសិក្សាស្វែងយល់ ពីកិច្ចការ ពារបរិស្ថាន ធនធានធម្មជាតិ និងជីវៈចម្រុះ ដើម្បីធានាបាន នូវនិរន្តភាពព្រៃឈើ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here