អភិបាល ខេត្តកំពង់ចាម បាន ប្រគល់ ម៉ូតូ និង ថវិកា ដល់ ជនរងគ្រោះ ក្នុង ហេតុការណ៍ បាក់ស្រុត លូ បង្ហូរ ទឹក និង សួនច្បារ មាត់ ទន្លេ ក្នុង ក្រុង កំពង់ចាម

0
9

កំពង់ចាម : ក្នុង ដំណើរ អញ្ជើញ ចុះ ពិនិត្យ វឌ្ឍនភាព នៃ ការ សាងសង់ ប្រព័ន្ធ លូ បង្ហូរ ទឹក ចេញ ពី ក្រុងកំពង់ចាម កាល ពី ព្រឹក ថ្ងៃ ទី ១៤ ខែតុលា ឆ្នាំ ២០២០ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បាន ប្រគល់ ម៉ូតូ និង ថវិកា មួយ ចំនួន ជូន ដល់ ជនរងគ្រោះ ក្នុង ហេតុការណ៍ បាក់ស្រុត លូ បង្ហូរ ទឹក និង សួនច្បារ មាត់ ទន្លេ នេះ បន្ទាប់ ពី ក្រុមការងារ ជួសជុល កកាយ រក ឃើញ ហើយ បានយក វា ចេញ ពី ជម្រៅ ដី ប្រមាណ ជា ៤ម៉ែត្រ ដើម្បី ស្ថាបនា ប្រព័ន្ធ លូ ថ្មី ឡើង វិញ ។

ឆ្លៀត ក្នុង ឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម បាន ជំរុញ ដល់ មន្ត្រី ពាក់ព័ន្ធ ក៏ដូចជា ក្រុម ការងារ បច្ចេកទេស ឲ្យ ពន្លឿន ការ ងារសាងសង់ នេះ ធ្វេីយ៉ាងណា ត្រូវ ឲ្យ មាន គុណភាព រឹងមាំ និង សម្រុក ឲ្យ បាន មុន ទឹក ជំនន់ ចូល មក ដល់ ដែល នាំ ឲ្យ បង្ក ការ ខូចខាត ដល់ សួនច្បារ និង ហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗ ជា ច្រើន ទៀត ដោយ ពេល នេះ ទឹក ទន្លេ មេគង្គ ចាប់ផ្ដើម ហក់ ឡើង ជា បន្តបន្ទាប់ រហូត មានកម្ពស់ ១០ .៦២ម៉ែត្រ ព្រោះ ខេត្តកំពង់ចាម កម្រិត ទឹកដែល ត្រូវ ប្រកាស ឲ្យ មាន ការ ប្រុងប្រយ័ត្ន គឺ ១៥.២០ម៉ែត្រ ។
មន្ត្រី បច្ចេកទេស បាន ឲ្យដឹងថា បច្ចុប្បន្ន ក្រុម ការងារ កំពុងដំណើរការ សាងសង់ សម្រេច បាន ប្រមាណ ជាង ២០%ហើយ ដោយ ត្រូវ ធ្វើការ ចាក់បេតុង ឱបចង្កេះប្រព័ន្ធថ្មី និងចាក់បេតុង គ្របពីលើមួយជាន់ទៀត មានប្រវែង៨០ម៉ែត្រ ចាប់ពីមាត់អណ្តូងលូចាស់ ទៅដល់ក្នុងទន្លេ ហេីយ ត្រូវ ប្រេីប្រាស់ ប្រព័ន្ធលូមុខ៣ ដែលមុខកាត់លូនីមួយៗ មានទំហំ០,៨ ម៉ែត្រ និងសង់អណ្តូងលូបណ្តែត ចំនួន២បន្ថែមទៀត ដើម្បីការពារការកកស្ទះផងដែរ ។

គួរ រំលឹក ផង ដែរ ថា កាលពី វេលាម៉ោង១២ :៣០នាទី រំលងអាធ្រាត្រ ឈាន ចូល ថ្ងៃ ទី ១៣ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅ ថ្មីៗ នេះ មាន ករណី បាក់លូូ បង្ហូរទឹកចូលទន្លេ ទំហំ ៧ម៉ែត្រ គុណ១០ម៉ែត្រ នៅចំណុចមាត់ទន្លេស្ថិតនៅ ក្នុង ភូមិទី៣ សង្កាត់វាលវង់ ក្រុង កំពង់ចាម បណ្តាលឲ្យធ្លាប់ម៉ូតូ០១គ្រឿង ម៉ាកវេវ តែមិនបង្កឲ្យមានគ្រោះថ្នាក់ដល់ អាយុជីវិត មនុស្សឡើយ។ បេីតាមការសន្និដ្ឋានរបស់មន្ត្រីជំនាញថា ការបាក់ស្រុតដីនេះអាចបណ្តាលមកពីប្រព័ន្ធលូបង្ហូរទឹកចេញពីក្រុងកំពង់ចាម ចូលក្នុងទន្លេ ដែលមានសភាពចាស់ទ្រុឌទ្រោម គឺជាប្រព័ន្ធលូសាងសង់ឡេីងតាំងពី ជំនាន់ អាណានិគម បារាំង ហើយមុនពេលកើតហេតុក៏មានភ្លៀងធ្លាក់ យ៉ាង ខ្លាំងផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here