ទឹកជំនន់ឡើងខ្លាំងវាយប្រហារទីរួមខេត្តបន្ទាយមានជ័យនិងស្រុកមង្គលបូរីបណ្តាលអោយជនលិចកំណាត់ផ្លូវជាតិលេខ៥និងលំនៅដ្ឋានពលរដ្ឋជាងបីពាន់ខ្នង

0
18

បន្ទាយមានជ័យ : រយះពេលមួយថ្ងៃពីរយប់ទឹកជំនន់បានវាយប្រហារយ៉ាងលឿនលើខេត្តបន្ទាយមានជ័យបណ្តាលអោយស្រុកមង្គលបូរីនិងក្រុងសិរីសោភ័ណនៃទីរួមខេត្តបន្ទាយមានជ័យទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរអាជ្ញាធរសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ចុះអន្តរាគមន៍ទាំងយប់ទាំងថ្ងៃដោយសារទឹកលិចលំនៅដ្ឋានពលរដ្ឋជាងបីពាន់ខ្នងនិងជនលិចកំណាត់ផ្លូវជាតិលេខ៥បង្កការកកស្ទះចរាចរមួយព្រឹកថ្ងៃទី១៤តុលា២០២០។
តាមស្ថានភាពជាក់ស្តែងបន្ទាប់ពីទឹកជំនន់ជនលិចស្រុកក្រុងនានារបស់ខេត្តបន្ទាយមានជ័យកាលព្រឹកថ្ងៃទី១៤តុលា២០២0ទឹកបានឡើងខ្លាំងនៅក្រុងសិរីសោភ័ណធ្វើអោយហូរខ្លាំងកាត់កំណាត់ផ្លូវជាតិលេខ៥ប្រមាណជាមួយគីឡូម៉ែត្រត្រង់ព្រំប្រទល់ស្រុកមង្គលបូរីនិងក្រុងសិរីសោភ័ណដែលជំនន់ជនលិចនេះក្រៅពីសមត្ថិច្ចចុះជួយរំដោះពលរដ្ឋពីទឹកជំនន់ មន្ទីរសាធារណៈការខេត្តបន្ទាយមានជ័យរួមមួយខាងកងទ័ពបានមកច្រកដីដាក់ការ៉ុងទប់ទឹកមិនអោយជនលិចផ្លូវ។
តាមរបាយការណ៍របស់អាជ្ញាធរខេត្តបន្ទាយមានជ័យដែលមានឯកឧត្តម អ៊ុ រាត្រី ជាអភិបាលខេត្តបានអោយដឹងថាគិកត្រឹមថ្ងៃទី១៣ខែតុលា ឆ្នាំ២០២០ក្នុងចំណោម៩ស្រុក.ក្រុងរបស់ខេត្តបន្ទាយមានជ័យមាន៨ស្រុក.ក្រុងរងគ្រោះដោយទឹកជំនន់ដែលលិចផ្ទៈសំបែងពលរដ្ឋលើ៣៥ឃុំ.សង្កាត់បណ្តាលឋអោយប្រជាពលរដ្ឋរងគ្រោះលង់ទឹកស្លាប់មានចំនួន៥នាក់កុមារ១នាក់ ហើយប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋសរុបមានចំនួន៧០៣៤ខ្នងផ្ទៈនិងជំលៀសរកទីទួលសុវត្ថិភាពមានចំនួន៨៤៧គ្រួសារមនុស្សរាយ៣១៧៣នាក់ស្រី១៦៣៧នាក់ លិចស្រែស្រូវមានផ្ទៃដី១១,៣១៧ហិកតា លិចដំឡូងមីផ្ទៃដី១,៨៩៤៣ហិកតា និងដំណាំរួមផ្សំ៣៧៨ហិកតា លិចសាលារៀន៣៩កន្លែង មណ្ឌលសុខភាព៦កន្លែង លិចវត្ត២៥វត្ត សាលាឃុំ២ លិចផ្លូវផ្លូវ២៧៣កន្លែងដែលមានប្រវែង១៥៥,៤៦៥ម៉ែត្រ។
ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋចំនួន២០៥គ្រួសារដែលរងគ្រោះដោយទឹកជំនន់ភូមិសាយសាម៉ន ឃុំចំណោម ឃុំបត់ត្រងស្រុកមង្គលបូរី ទឹកឆ្នាំ២០២០រងផលប៉ៈពាលខេត្តមួយចំនួននៅទឹសពាយ័ព្យនៃប្រទេសកម្ពុជា ដែលរងគ្រោះធ្ងន់ធ្ងរមានខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែលកំពុងរងផលប៉ៈពាល់លិចផ្ទៈសំបែងនិងដំណាំកសិកម្ម។
ឯកឧត្តមសំណូមពរដល់អាជ្ញាធរខេត្តនិងមន្ទីជំនាញរួមជាមួយកងកម្លាំងទាំងបីស្ថាប័នត្រូវបង្កើការយកចិត្តទុកដាក់តាមដានស្ថានភាពបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ជនលិចផ្ទៈសំបែងអាចការពារសុវត្ថិភាពត្រូវជំលៀសរកទីទួលសុវត្ថិភាពអោយបានទាន់ពេល ហើយបងប្អូនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះកូនចៅការពារគ្រោះថ្នាក់កើតឡើង ត្រូវហូបស្អាត ផឹកស្អាត និងមុនចូលដេកត្រូវមើលអោយបានច្បាស់ការពារសត្វសេពឹសខាំអាចគ្រោះថ្នាក់បាន។
ជាមួយនឹងគ្រោះទឹកជំនន់នៅខេត្តបន្ទាយមានជ័យនេះឯកឧត្តម អ៊ុរា ត្រីអភិបាលខេត្តបន្ទាយមានជ័យបានចុះពិនិត្យស្ថានភាពនិងជម្លៀសប្រជាពលរដ្ឋសួរសុខទុក្ខនិងនាំយកអំណោយរបស់សាខាកាកបាទក្រហមអំណោយរបស់អាជ្ញាធរខេត្តអំណោយរបស់សប្បុរសជនជូនទៅដល់ប្រជាពលរដ្ឋដែលរងគ្រោះគ្រប់ទីកន្លែងនិងគ្រប់ពេលវេលាបានទាន់ពេលនៅតាមទីទួលសុវត្ថិភាពដូចជាបានផ្ដល់នូវតង់អង្គរ មី ទឹកត្រី ទឹកស៊ីអ៊ីវ សាប៊ូ ម៉ុងដែលជាអំណោយដ៏សំខាន់សម្រាប់ដល់បងប្អូនប្រជាពលរដ្ឋក្នុងការ ស្នាក់នៅបណ្ដោះអាសន្ន។
ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ប្រមុខរដ្ឋាភិបាលដែលមានសម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលបានយកចិត្តទុកដាក់និងគិតគូរខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារទឹកជំនន់នៅខេត្តបន្ទាយមានជ័យក្នុងនោះសម្ដេចបានផ្ដល់នៅថវិកាចំនួន 10 ម៉ឺនដុល្លារនិងទូកចំនួន 10 គ្រឿងបន្ថែមលើអំណោយសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដែលបានផ្ដល់នូវថវិកា 100 លាននិងគ្រឿងឧបភោគបរិភោគជាច្រើនដល់ខេត្តបន្ទាយមានជ័យ។
តាមរយៈការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ប្រមុខរដ្ឋាភិបាលក៏ដូចជាឯកឧត្តមអភិបាលខេត្តអាជ្ញាធរស្រុកក្រុង សមត្ថកិច្ចកងកម្លាំងប្រដាប់អាវុធទាំង 3 ប្រភេទធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅយ៉ាងខ្លាំង។

LEAVE A REPLY

Please enter your comment!
Please enter your name here