លោកឧកញ៉ាភួ ពុយ តំណាងរាស្រ្ដមណ្ឌលខេត្តបាត់ដំបង បន្ដបេសកកម្មដឹកនាំក្រុមការងារ ចុះពិនិត្យ អន្តរាគមន៍ និងចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋ ដែលលិចលង់ផ្ទះសំបែងដោយសារជំនន់ទឹកភ្លៀង

0
10

(បាត់ដំបង)៖នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ស្ថិតត្រង់ចំណុចឃុំចំនួន២ក្នុងស្រុកថ្មគោល ខេត្តបាត់ដំបងលោកឧកញ៉ាភួ ពុយ តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង និងជាប្រធានគណ:កម្មាធិការកណ្ដាលចុះជួយស្រុកថ្មគោល លោក ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្ត និងជាប្រធានយុវជន ស.ស.យ.ក ស្រុកថ្មគោលរួមនឹងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ។

ជាមួយគ្នានោះដែរលោកឧកញ៉ាភួពុយក៏បាននាំយកនូវអំណោយគ្រឿងឧបភោបបរិភោគ ថ្នាំពេទ្យ ដោយក្នុងមួយគ្រួសារទទួលបាន អង្ក(រ១០គីឡូក្រាម) មី(១កេស) ចែកជូនបងប្អូនប្រជាពលរដ្ឋដែលរងនូវការលិចលង់លំនៅឋានខ្លាំង នៅឃុំអន្លង់រុន និងឃុំអូរតាគី…ល។

ថ្លែងក្នុងឱកាសនោះដែរ លោកឧកញ៉ាភួពុយក៏សូមថ្លែងអំណរអរគុណដល់ អាជីវករនៅក្នុងក្រុងបាត់ដំបង ដែលបានចំណាយពេលវេលា ក៏ដូចជាថវិកាផ្ទាល់ខ្លួនយកមកឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលកំពុងជួបទុក្ខលំបាកនេះ ព្រមទាំងបានផ្ដាំផ្ញេីរ ក៏ដូចជាក្រេីនរំលឹកដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយត្ន័ខ្ពស់ ចំពោះឪពុកម្ដាយដែលមានកូនតូចៗ ហាមកុំឱ្យលេងទឹកដែលកំពុងឡេីងខ្លាំង ថែរក្សាសុខភាព និងប្រយត្ន័ចំពោះសត្វអសិរពិសទិច ឫ ខាំ នៅពេលជំនន់ទឹកភ្លៀងនេះផងដែរ។ដោយប៊ុនថេត

LEAVE A REPLY

Please enter your comment!
Please enter your name here