លោកណុបដារ៉ាអភិបាលរងខេត្តសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយជូនភ្នាក់ងារប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ីន ទ្រី ប្រចាំខេត្តបាត់ដំបង

0
9

(បាត់ដំបង )៖នាព្រឹកថ្ងៃទី១៤ខែតុលាឆ្នាំ២០២០ស្ថិតនៅក្នុងបរិវេណក្រុមហ៊ុនសុីនទ្រី ក្រុង/ខេត្តបាត់ដំបងលោកណុប ដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង និងលោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង ព្រមទាំង ស.ស.យ.ក. ខេត្ត បានចុះជួបសំណេះសំណាលសួរសុខទុក្ខភ្នាក់ងារប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ីន ទ្រី ប្រចាំខេត្តបាត់ដំបង ចំនួន ៨៤គ្រួសារដល់កន្លែងធ្វើការតែម្តង។

ថ្លែងនៅក្នុងឱកាសនោះដែរលោកណុប ដារ៉ាអភិបាលរងខេត្តនិងក្រុមការងារ ក៏បាននាំយកអំណោយខ្ញុំ និងក្រុមគ្រួសារ ជាគ្រឿងឧបភោគ-បរិភោគ រួមមាន ៖ អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ មី ត្រីខកំប៉ុង និងថវិកា ប្រគល់ជូនបងប្អូនភ្នាក់ងាររើសសំរាម របស់ក្រុមហ៊ុន ស៊ីន ទ្រី ទាំង ៨៤គ្រួសារ នោះផងដែរ។

គួរបញ្ជាក់ផងដែរថានៅព្រឹកថ្ងៃដដែលលោកណុបដារ៉ាអភិបាលរងខេត្តក៏បានមានមតិផ្តាំផ្ញើរដល់បុគ្គលិករបស់ក្រុមហ៊ុនសុិនទ្រីទាំងអស់គ្នា។ត្រូវបន្តខិតខំប្រឹងប្រែងធ្វើការងារឲ្យបានល្អជាប្រចាំថ្ងៃដែលក្រុមហ៊ុនដាក់ផែនការតាមផ្នែកនីមួយៗ។ពិសេសនៅពេលយកសម្រាមនៅតាមផ្ទះនឹងតាមដងផ្លូវនានាជុំវិញក្រុងបាត់ដំបងយើងកុំឲ្យមានការយឺតយ៉ាវ ជៀសវាងការទុកច្រើនថ្ងៃបង្កការជះក្លិនមិនល្អជាដើម។ល។ដោយប៊ុនថេត

LEAVE A REPLY

Please enter your comment!
Please enter your name here