ឯកឧត្តម ស្មាន ទៀត អញ្ជើញចុះសួរសុខទុក្ខបងប្អូនខ្មែរឥស្លាមដែលរងការប៉ះពាល់ដោយជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់

0
48

—–
ពោធិសាត់៖ ឯ.ឧ ស្មាន ទៀត រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល និងជាអនុប្រធានក្រុមការងារចុះជួយ ស្រុកក្រគរ និងស្រុក កណ្តៀង នារសៀលថ្ងៃទី១១និងថ្ងៃ១២ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្នុងភូមិមួយចំនួនក្នុងស្រុកកណ្តៀងដែលរងការប៉ះពាល់ដោយជំនន់ទឹកភ្លៀង ។

ក្នុងឱកាសចុះសួរសុខទុក្ខនោះ ឯ.ឧ បានសំដែងនូវការព្រួយបារម្មចំពោះគ្រោះធម្មជាតិនេះ ហើយបានផ្តាំផ្ញើបងប្អូនអោយមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់អាចកើតមានជាយថហេតុផងដែរ ។

គួរបញ្ជាក់ថាភ្លៀងដោយសារឥទ្ធិពលព្យុះជាប់គ្នាប៉ុន្មានថ្ងៃកន្លងមកនេះ បានធ្វើឲ្យខេត្តមួយចំនួននៃប្រទេសកម្ពុជាបានទទួលរងនូវជំនន់ទឹកភ្លៀងដោយតំបន់ខ្លះទឹកឡើងដល់កំពស់ប្រកាសអាសន្នដូចជាក្រុងពោធិសាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យជាដើម ។

LEAVE A REPLY

Please enter your comment!
Please enter your name here