ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែតឧបត្ថម្ភជូនប្រជាពលរដ្ឋទីទ័លក្រនិងអតីតយុទ្ធជនជួបការលំបាកខ្វះខាត ចំនួន ០៦

0
10

ខេត្ត កំពង់ធំ, ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដឹកនាំសហការី អាជ្ញាធរដែនដីចុះសំណេះ សំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត ចំនួន ០៥ គ្រួសារ កំពុង ជួប ការ លំបាក ខ្វះខាត ស្បៀងអាហារ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។

ឧត្តម សេនីយ៍ ទោ សោម ស៊ុន.បន្ទាប់ ពី ទទួល បាន ព័ត៌មាន ស្ថានភាពជីវភាពលំបាកខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាកម្មករសំណង់ និងជាអ្នកដើររេីសអេតចាយ នៅតាមគំនរសំរាម និង គ្រួសារ អតីតយុទ្ធជន ០១ គ្រួសារ មានជីវភាពលំបាកខ្វះខាត នៅភូមិបល្ល័ង្កខាងលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយសារ ភ្លៀង ធ្លាក់ ជោកជាំ ជាច្រេីនថ្ងៃ មិន អាច ចេញ ទៅ រើស អេតាមគំនរសំរាម ធ្វើឲ្យពួកគាត់ខ្វះខាតការហូបចុក ។
ដោយឡែក ក្រុម គ្រួសារ របស់ អតីតយុទ្ធជន មួយគ្រួសារទៀត ដែលមានជំងឺប្រចាំកាយ មិន អាច ប្រកបមុខរបរ អ្វី បាន រស់នៅតាមបណ្តោយដងស្ទឹងសែន ដែល មាន ឈ្មោះ លោកព្រិន្ទបាលឯក ថុក វ៉ាន់ដា អាយុ ៥៤ ឆ្នាំ ជាអតីតយុទ្ធជន មានកូនក្នុងបន្ទុកចំនួន ០៣ នាក់ ក្នុងនោះមានកូន ០១ នាក់ បានចូលបម្រើក្នុងជួរកងទ័ពហេីយដែរក្នុងនាមកូនអតីតយុទ្ធជន និងកូន០២ នាក់ទៀត កំពុងសិក្សារៀនសូត្រ ។
ប្រជាពលរដ្ឋ និងអតីតយុទ្ធជន ទាំង០៦ គ្រួសារ បាន ទទួល ស្បៀង អាហារ និងថវិកា ជាអំណោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក
មួយគ្រួសារ ទទួលបានអង្ករ ២៥ គ.ក្រ ,មីម៉ាម៉ា ០១ កេស ,ទឹកត្រី ទឹកស៊ីអ៉ីវ ០២ យួរ និងថវិកាមួយចំនួនផងដែរ ។

ប្រជាពលរដ្ឋទីទ័លក្រ និងអតីត យុទ្ធជន ព្រមទាំងក្រុមគ្រួសារ អាជ្ញាធរដែនដី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តាមរយៈមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ

និងសូមគោរពជូនពរ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំង បុត្រា-បុត្រី សូមជួបប្រទះតែនឹងពុទ្ធពរ ទាំងបួន ប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here