អភិបាលខេត្តឧត្តរមានជ័យ ដាក់បទបញ្ជាដល់កងកម្លាំង មន្ទីរ អង្គភាព និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវត្រៀមខ្លួន២៤ម៉ោង ចុះអន្តរាគមន៍ជួយសង្គ្រោះពលរដ្ឋបើមានយថាហេតុកើតឡើង

0
8

(ឧត្តរមានជ័យ)៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានដាក់បទបញ្ជាដល់កងកម្លាំង មន្ទីរ-អង្គភាព និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវត្រៀមខ្លួនជានិច្ច ២៤ម៉ោង លើ២៤ម៉ោង ចុះអន្តរាគមន៍ជួយសង្គ្រោះ និងឧបត្ថម្ភប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា បើកអាចកើតមានឡើងដោយយថាហេតុកើតឡើង ណាមួយនៅជំនន់ទឹកភ្លៀង។

ការថ្លែងអំពាវនាវរបស់ឯកឧត្តម ប៉ែន កុសល្យ បែបនេះ នៅក្នុងឱកាសចុះពិនិត្យមើលពីស្ថានភាពកម្ពស់ទឹកអាងស្ទុបទឹក នៅស្រុកបន្ទាយអំពិលដើម្បីធ្វើការវាយតម្លៃ និងដាក់ចេញនូវវិធានការបន្ថែមក្នុងកិច្ចបង្ការហានិភ័យដែលបង្កដោយជំនន់ទឹកភ្លៀង។

លោក ប៉ែន កុសល្យ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងខេត្ត ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយក្បែតំបន់ទឹកនានាដែលមានហានិភ័យខ្ពស់ អាចកើតមានឡើងនូវជំនន់ទឹកភ្លៀង សូមរក្សាសុវត្ថិភាព សុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ត្រៀមខ្លួនជានិច្ចបន្លាស់ទីទៅកាន់ទីទួលសុវត្ថិភាព រស់នៅដោយអនាម័យមានការប្រុងប្រយ័ត្នខ្ពស់ ពីករណីលង់ទឹក និងសត្វអសិរពិសផ្សេងៗ ព្រមទាំងត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការការពារខ្លួនពីជំងឺកូវីដ-១៩ ដោយមិនត្រូវធ្វេសប្រហេសជាដាច់ខាត៕

LEAVE A REPLY

Please enter your comment!
Please enter your name here