ឡានយ៊ីឌុបដឹកឈើពេញ ឆ្ងន់ពេក បានធ្លាក់ផ្លូវ ក្អូតចេញឈើ

0
37

មណ្ឌលគិរី៖ ឡានយ៊ីឌុបដឹកឈើពេញ ឆ្ងន់ពេក បានធ្លាក់ផ្លូវ ក្អូតចេញឈើ កាលយប់ថ្ងៃ១៤ រហូតម៉ោង១រសៀល ថ្ងៃ១៥ ខែតុលា ឆ្នាំ២០២០ មិនទាន់អាចយកចេញពីកន្លែងកើតហេតុបានទេ នៅតាមបណ្តោយជាតិលេខ៧៦ នៅជិតរដ្ឋបាលព្រៃឈើអូរាំង ស្រុកអូរាំង ខេត្តមណ្ឌលគិរី។

ប្រភពពីអ្នកតំណាងក្រុមហ៊ុនបញ្ជាក់ថា ឈើនេះជារបស់ ក្រុមហ៊ុនដឹកចេញពីស្រុកកោះញែក មានច្បាប់ត្រឹមត្រូវ។

ថ្មីពិត បានសុំការបំភ្លឺពីលោក សុង ឃាង ប្រធានមន្ទីរកសិកម្ម ខេត្តមណ្ឌលគិរី តែលោកបានចូលមើលហើយ តែមិនផ្តល់ចម្លើយទេ។

ថ្មីពិត មិនទាន់អាចសុំការបំភ្លឺពី ស្នងការនគបាលខេត្តមណ្ឌលគិរី និង ប្រធានរដ្ឋបាលព្រៃឈើ នៅឡើយថ្ងៃនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here