ក្រុមហ៊ុន គ្រួសារសុខសាន បានប្រគល់ ស្បៀងអាហារ ជូនអភិបាលខេត្តកំពង់ធំ ដើម្បីជួយក្នុងការងារមនុស្សធម៌ ដល់ពលរដ្ឋកំពុងតែរងគ្រោះដោយសារទឹកជំនន់

0
42

ខេត្តកំពង់ធំ : ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានទទួលអំណោយស្បៀងអាហារ ពីក្រុមហ៊ុន គ្រួសារសុខសាន ដើម្បីជួយក្នុងកម្មវិធីមនុស្សធម៌ បងប្អូនប្រជាពរដ្ឋដែលកំពុងតែរងគ្រោះ ដោយសារទឹកជំនាន់ នៅក្នុងខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០ នៅសាលាខេត្តកំពង់ធំ នៅសាលាខេត្តកំពង់ធំ. ។

លោក ឆុង គឹមហេង ប្រធាន ក្រុម ហ៊ុន
គ្រួសារសុខសាន និង លោក ឃុន ពុទ្ធី រួម ទាំង សហការី បាន នាំ យក ស្បៀងអាហារ ដូច ជា អង្ករ ៥០បេ ទឹកបរិសុទ្ធ៥០កេស មី៥០ កេស ទឹកស៊ីអ៉ីវទឹកត្រី៥០យួរ ដែល ជា ទឹកចិត្ត សប្បុរសជន បាន ចូល រួម រំលែក ទុក្ខ ដល់ បងប្អូន ប្រជា ពលរដ្ឋ ដែល កំពុង តែ រងការខ្វះខាតដោយសារទឹកជំនន់ និងចូលរួមចំណែកជួយដោះស្រាយបន្ទុករបស់សាលាខេត្តកំពង់ធំ។

លោក ឆុង គឹមហេង ប្រធាន ក្រុម ហ៊ុន
គ្រួសារសុខសាន បាន មាន ប្រសាសន៍ ថា លោកនិងក្រុមគ្រសាររួមទាំងសហការី មួយចំនួនសុទ្ធសឹងតែជាអ្នកខេត្តកំពង់ធំ ក្នុង នោះដែរ ក៏ បាន សង្កេត ឃើញ ថា ខេត្ត កំពង់ធំ បានប្រែមុខមាត់ថ្មី និងមានសន្ទុះក្នុងរីកចម្រើនយ៉ាងខ្លាំង ដែល ពីមុនមិនធ្លាប់មាន ហើយក៏សូមគោរពកោត សរសើរ ចេញចិត្តពិតៗ នូវការខិតខំប្រឹងប្រែង លះបង់ អស់កម្លាំង ចិត្ត កម្លាំងកាយ របស់ឯកឧត្តម អភិបាលខេត្ត រួមទាំងមន្ទីរ ជុំវិញ ខេត្ត បានធ្វើឲ្យមនុស្សនៅលើពិភពលោកនេះ ស្គាល់ខេត្តកំពង់ធំ កាន់តែច្បាស់ ថែមទៀត ក្រោមម្លប់តេជោសន្តិភាព។

ឯកឧត្តម សុខ លូ អភិបាលខេត្ត កំពង់ធំ បាន កោតសរសើរ ចំពោះ លោក ឆុង គឹមហេង ប្រធាន ក្រុម ហ៊ុន ដែល មាន ចិត្តមេត្តាធម៌ ស័ក្ក សមជា
ថ្នាក់ ដឹកនាំ ក្រុមហ៊ុន ដ៏ល្អ ដែល ជម្រុញឲ្យសហការី ចេះចូលរួមក្នុងការងារ មនុស្សធម៌ ជួយ សង្គ្រោះ បងប្អូន ប្រជា ពលរដ្ឋ ដែល កំពុង តែ រងគ្រោះ ដោយ សារ ទឹក ជំនន់ ស្របពេលដែល ពួកគាត់ កំពុង តែ ជួប ប្រទះ នូវ ជីវភាព ខ្វះខាត ក្នុង ស្ថានភាព ទឹកជំនន់ នេះ និង សូម គាំទ្រ ចំពោះ ការសម្រេច ចិត្ត ដ៏ត្រឹមត្រូវ ដែលទុកចិត្តលើអាជ្ញាធរ ខេត្ត កំពង់ធំ បានបោះទុនវិនិយោគ ដាំដូងក្រអូប និងដំណាំល្មើ ដើម្បី ជំរុញ សេដ្ឋកិច្ច ក៏ដូចជាបង្កើនការងារដល់បងប្អូនប្រជាពលរដ្ឋ ទទួល បាន ការងារ ធ្វើ ផងដែរ សូមឲ្យក្រុមហ៊ុនសម្រេចបានជោគជ័យ៕ ដោយ ប៊ុន រដ្ឋា

LEAVE A REPLY

Please enter your comment!
Please enter your name here