វេទិការស្តីពីប្រព័ន្ធផ្សព្វផ្សាយសង្គមនិងសារពត៌មានប្រជាពលរដ្ឋធ្វើ

0
15

(បាត់ដំបង)នាព្រឹកថ្ងៃទី១៦ខែតុលាឆ្នាំ២០២០ស្ថិតនៅទីតាំងសាលាវេស្ទឡាញត្រង់ចំណុចភូមិចំការសំរោង សង្កាត់ចំការសំរោង ក្រុង/ខេត្តបាត់ដំបង។អង្គការACT បើកសិក្ខាសាលាជាមួយបងប្អូនប្រជាពលរដ្ធនឹងបងប្អូនពត៌មានមកពីបណ្តាស្រុកក្រុងជុំវិញខេត្តបាត់ដំបងជាច្រើននាក់។

ជាមួយគ្នានេះដែរកញ្ញា ស្រីសុធាវី នាយិកានអង្គការACT បានឡើងមានមតិស្វាគមន៏នៅថ្ងៃទី១៦ខែតុលាឆ្នាំ២០២០ពាក់ព័ន្ធទៅនឹងប្រព័ន្ធផ្សព្វផ្សាយសង្គមនិងសារពត៌មានប្រជាពលរដ្ធដល់សិក្ខាកាមដែរចូលរួមនៅក្នុងកម្មវិធីជាកិច្ចចាប់ផ្តើម។

ថ្លែងក្នុងពិធីនេះដែរលោក សួស សុភ័ក្ត្រ ប្រធានមន្ទីរពត៌មានខេត្តបានមានប្រសាសន៏ថា ក្នុងនាមយើងជាអ្នកយកពត៌មានគួរតែនិយាយរឿងអ្វីដែលជាការពិត ហើយប្រមូលប្រភពឲ្យបានច្បាស់លាស់ទើបយើងធ្វើការផ្សព្វផ្សាយដើម្បីជាដំណឹងដល់ពលរដ្ធនិងថ្នាក់ដឹកនាំបានទទួលដំណឹងពិតប្រាកដថា នេះជាពត៌មានច្បាស់លាស់។

គួរបញ្ជាក់ដែរថានាព្រឹកថ្ងៃដដែលលោក យឹមសៀប អភិបាលនៃគណ:អភិបាលរងខេត្តបាត់ដំបងបានមានមតិផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ធក៏ដូចជាអ្នកយកពត៌មានដែលបានចូលរួមនៅក្នុងកម្មវិធី។វេទិការប្រពន្ធផ្សព្វផ្សាយនឹងសារពត៌មានប្រជាពលរដ្ធ។ជាមួយគ្នានេះលោកអភិបាលរងក៏បានបញ្ជាក់បន្ថែមថា ក្នុងនាមយើងជាអ្នកយកពត៌មាន ត្រូវធ្វើការចែករំលែកគោលគំនិតច្បាប់ដែលពាក់ព័ន្ធនឹងសារពត៌មានមានវិជ្ជាជីវ:និងចូលរួមពិភាក្សាលើដំណើរការសិទ្ធទទួលបានពត៌មានតាមរយ:ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនាពេលសព្វថ្ងៃនេះ។

ឆ្លៀតក្នុងឱកាសនោះដែរក៏មានសិក្ខាកាមសិស្សនិស្សិត្យបងប្អូនប្រជាពលរដ្ធនឹងអ្នកសារពត៌មានមកពីបណ្តាក្រុងស្រុកចូលរួមសរុបជាង៧០នាក់ជាង។ហើយនៅក្នុងនោះដែរក៏មានសិក្ខាកាមបានដាក់ជាសំនួរជាច្រើនផងដែរ។ហើយនៅក្នុងនោះដែរវាក្មិនយើងដែលមានលោកប្រធានពត៌មានយើងក៏បានបញ្ជាក់ពីចម្លើយដល់បងប្អូនយើងដែលបានដាក់ជាសំនួរដូចជាការសរសេរពត៌មានអ្វីដែលគួរធ្វើការផ្សព្វផ្សាយបាន។នៅក្នុងនោះលោកប្រធានមន្ទីរពត៌មានក៏បញ្ជាក់មន្ថែមថារាល់ពត៌មានយើងអាចធ្វើការផ្សាយបានទាំងអស់ឲ្យតែយើងយកប្រភពច្បាស់លាស់លើកលែងតែពត៌មានកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធនៃការធ្វើសង្គ្រមជាដើម។ដោយប៊ុនថេត

LEAVE A REPLY

Please enter your comment!
Please enter your name here