ខេត្តបន្ទាយមានជ័យ រយៈពេលមួយថ្ងៃលង់ទឹកស្លាប់៥នាក់ ឆក់ខ្សែភ្លើងស្លាប់១នាក់ និងរន្ទះបាញ់គោងាប់១ក្បាល

0
10

(បន្ទាយមានជ័យ)យ៉ាងហោណាស់ក៏មានមនុស្សក្មេងចាស់ស្លាប់ចំនួន៦នាក់ ក្នុងនោះមនុស្សក្មេងចាស់៥នាក់ស្លាប់ដោយសារលង់ទឹកនៅទីកន្លែងដោយឡែកពីគ្នា ១នាក់ទៀតស្លាប់ដោយសារឆក់ខ្សែភ្លើង និងសត្វគោ១ក្បាលងាប់ដោយសាររន្ទះបាញ់ នៅខេត្តបន្ទាយមានជ័យ ថ្ងៃទី១៥ខែតុលាឆ្នាំ២០២០នេះ ។
តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា៖ ករណីទី១នៅវេលាម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី១៥ខែតុលាឆ្នាំ២០២០ មានឈ្មោះម៉ន វួន ភេទប្រុសអាយុ៤៥ឆ្នាំ ជាមនុស្សសតិមិនប្រក្រតី នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ បានផឹកស្រាស្រវឹងចុះងូតទឹកកំពុងឡើងជន់ បណ្តាលឲ្យលង់ស្លាប់ករណីទី២នៅវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ ក្មេងប្រុសឈ្មោះ ឈៀ មង្គល អាយុ៦ឆ្នាំ នៅភូមិភូមិព្រះស្រែ ឃុំ តាឡំ ស្រុកមង្គលបូរី បានលង់ទឺកស្លាប់ពេលដែលក្មេងរងគ្រោះទៅលេងទឹកហូរ ករណីទី៣នៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១៥ខែតុ លា មាន២នាក់ម្តាយ និងកូនបានលង់ទឹកស្លាប់នៅចំណុចអាងគ្រុឌ។
ដំបូងមានឈ្មោះសន ស្រីអឿង ភេទស្រីអាយុ១៦ឆ្នាំ នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក បានដើរឆ្លងទឹកហូរទៅបេះម្ទេសពេលនោះក៏រអិលជើងដួលបណ្តាលទឹកហូរកួចឃើញដូច្នេះម្តាយឈ្មោះលីន សាងភេទស្រីអាយុ៤២ឆ្នាំ បានចុះទៅជួយត្រូវបានលង់ស្លាប់ទាំង ២ នាក់ករណីទី៤នៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៥ខែតុលា មានក្មេងស្រី១នាក់ ឈ្មោះ វិន មេសា អាយុ០១ឆ្នាំ៤ខែ នៅភូមិម៉ក់ហ៊ឺន ឃុំកូប ស្រុកអូរជ្រៅ បានលង់ ទឹកស្លាប់ ពេលបងប្រុសអាយុ១១ឆ្នាំនាំមកលេងនៅមុខផ្ទះ ។
តាមតួលេខរបស់ស្នងការដ្ឋាន ជនរងគ្រោះដែលស្លាប់ដោយសារលង់ទឹក ចាប់ពីមានទឹកជំនន់មកទល់ថ្ងៃទី១៥ខែតុលានេះ បានកើនឡើង១១នាក់ ហើយ។របាយការណ៍បានបង្ហាញទៀតថានៅវេលាម៉ោង៤ល្ងាចថ្ងៃទី១៥ខែតុលា មានភ្លៀងធ្លាក់លាយ ឡំនិងផ្គររន្ទះ ពេលនោះសត្វគោ០១ក្បាលត្រូវរន្ទះបាញ់បណ្តាលឲ្យស្លាប់ភ្លាមៗ ខណៈកំពុងដើរស៊ីខ្មៅ នៅចំណុចភូមិស្ទឹង ឃុំរលួស ស្រុកស្វាយចេក ។
ដោយឡែក នៅវេលាម៉ោង៨យប់ថ្ងៃទី១៥ខែតុលាឆ្នាំ២០២០ មានឈ្មោះនី ណុយ ភេទប្រុសអាយុ២៦ឆ្នាំ នៅភូមិទ្រលោកលិច ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ បានឆក់ចរន្តអគ្គីសនីស្លាប់ ខណៈពេលជនរងគ្រោះដើរទៅផ្ទះបាយស្រវាបើកកុងតាក់ភ្លើងប៉ះចំខ្សែភ្លើង ដាច់បណ្តាលឲ្យឆក់ស្លាប់ខណៈពេលបញ្ជូនទៅមន្ទីរពេទ្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here