លោក សុច ពិសី៖ អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកងកំលាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកចុះពិនិត្យមើលស្ថានភាពទឹកជំនន់

0
105

ស្រុកកំពង់រោទិ៍៖នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០
លោក សុច ពិសី អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកងកំលាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកចុះពិនិត្យមើលស្ថានភាពទឹកជំនន់ទឹកភ្លៀងដែលជន់លិចស្រូវរបស់ប្រជាពលរដ្ឋ និងការខូចខាតផ្លូវមួយចំនួន ព្រមទាំងបានចុះរឹបអុសយកសំណាញ់ដាយ ដែលប្រជាពលរដ្ឋយកមកដាក់បាំងមុខផ្លូវទឹកហូរ ដើម្បីត្រងយកត្រី។
សកម្មភាពនេះបានធ្វើឡើងនៅភូមិតាបភូមិសំឡីខាងត្បូង និងភូមិស្វាយចេក
ក្នុងឃុំសំឡី និងនៅភូមិធ្លកថ្មី ភូមិព្រៃរបឺស និងភូមិក្បាលថ្នល់ ស្ថឹតក្នុងឃុំត្នោត,ផ្អែកតាមការពិនិត្យជាក់ស្តែងគឺ៖
១.ឃុំសំឡី:
-ខូចខាតស្រូវ ចំនួន១៤.៥០ ហ.ត
ជារបស់ប្រជាពលរដ្ឋ ២៥គ្រួសារ និង
ប៉ះពាល់ស្រូវ ចំនួន ៣៥ហិ.តា ជារបស់
ប្រជាពលរដ្ឋចំនួន៤៤គ្រួសារ។
– ខូចខាតផ្លូវ ១ខ្សែរ ចំនួន ០២កន្លែង
កន្លែងទី១ ប្រវែង ១៥ម៉ែត្រ ខូចខាត
ទាំងស្រុង កន្លែងទី២ ប្រវែង ៤០ម៉ែត្រ
ទឹកលេចលើផ្លូវ។

២.ឃុំត្នោត:
– ខូចខាតស្រូវ ចំនួន ៤១ហិ.តា និង
ប៉ះពាល់ស្រូវ ៧៦ ហិ.តា ជារបស់
ប្រជាពលរដ្ឋចំនួន៧៧គ្រួសារ។ជា រដ្ឋាស្វាយរៀង

LEAVE A REPLY

Please enter your comment!
Please enter your name here