ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ ធំ អញ្ជើញ ចែក វិញ្ញា បន បត្រ សម្គាល់ ម្ចាស់ អចលនវត្ថុ ៨ ៤ ១ ប័ណ្ណ ជូន ប្រជា នៅស្រុកសណ្តាន់

0
17

ខេត្ត កំពង់ធំ :ប្រជា ពលរដ្ឋ រស់នៅ ក្នុង ស្រុក សណ្ដាន់ ខេត្ត កំពង់ធំ.ទទួលបាន វិញ្ញា បន បត្រ សម្គាល់ ម្ចាស់ អចលនវត្ថុ ៨៤១ប័ណ្ណ ដែល បាន ចែក ជូន ដោយ អភិបាល ខេត្ត កំពង់ធំ នៅព្រឹក ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២០
ដែល ពិធី ចែក វិញ្ញា បន បត្រ សម្គាល់ ម្ចាស់ អចលនវត្ថុ ជូន ប្រជា ពលរដ្ឋ បានធ្វើនៅ ក្នុង បរិវេណ វត្ត ឈើទាល ឃុំឈើទាល ស្រុក សណ្ដាន់ ខេត្ត កំពង់ធំ។
ឯកឧត្តម សុខ លូ អភិបាល នៃគណៈ អភិបាលខេត្ត កំពង់ ធំ បាន អញ្ជើញ ជា អធិបតីភាពក្នុងពិធី ចែក វិញ្ញា បន បត្រ សម្គាល់ ម្ចាស់ អចលនវត្ថុ ជូន ប្រជា ពលរដ្ឋ អមដំណើរ ដោយ លោក កើត រ័ត្ន ប្រធានមន្ទីរ មុខងារ សាធារណៈ លោក ឡង គីសឹង អភិបាល ស្រុក សណ្ដាន់ រួមទាំងមន្ទីរ អង្គភាព ពាក់ព័ន្ធ ចូលរួម ផងដែរ ប្រជា ពលរដ្ឋ ដែល បាន ទទួល វិញ្ញា បន បត្រ សម្គាល់ ម្ចាស់ អចលនវត្ថុ បានអញ្ជើញ មកពីឃុំឈើទាល។

បន្ទាប់ពី លោក ឡង គីសឹង បារាយណ៍ ពីស្ថានភាព ក្នុង ភូមិ សាស្ត្រ ស្រុក សណ្ដាន់ រួចមក ឯកឧត្តម សុខ លូ បានមាន ប្រសាសន៍ ថា សុខទុក្ខរបស់ប្រជាពលរដ្ឋគឺជាសុខទុក្ខរបស់សម្ដេចតេជោ សម្ដេចតេជោ ហ៊ុន សែន និងបានជំរុញអោយជំនាញសុរិយោដីចេញប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ ឲ្យ អស់ ក្នុង រយៈពេល ពីរ ឆ្នាំ ដើម្បី ងាយស្រួល ក្នុង ការ គ្រប់គ្រង ចាត់ចែង ស្របច្បាប់ និងសូមពុកម៉ែមីងមា ថែរក្សា ដីឲ្យគង់វង្ស កុំលក់ដូរ ព្រោះ ប្រជា ពលរដ្ឋ ពីមូយឆ្នាំទៅមួយឆ្នាំ មានកំណើនកើនឡើង រហូត ចំណែក ដីមិនបានកើតនោះឡើង គឺវាកាន់តែរួញទៅវិញ ដោយសារតែ កាត់ចែកកូនចែចៅ និងសូម រក្សា ឯកសារ ប័ណ្ណ កម្មសិទ្ធិ ដីធ្លី នេះឲ្យបានល្អ កុំអ៊ុតរ៉ឹងនាំអោយខូចខាតនៅពេលក្រោយ។

ឯកឧត្តម បានសំណូមពរ បងប្អូនប្រជាពរដ្ឋ ដែលរស់ នៅ ភូមិ ផង របង ជាមួយគ្នា សូមឲ្យមានការអធ្យាស្រ័យគ្នាទៅ វិញ ទៅ មក ដើម្បី សេចក្តី សុខ របស់កូនចៅយើងជំនាន់ក្រោយ កុំឲ្យ ស្គាល់ការលំបាកនិងសង្គ្រាមរ៉ាំរ៉ៃ ជាពិសេស អំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ត្រូវទៅពិនិត្យឈ្មោះបោះ ឆ្នោត ចំពោះបងប្អូនណាដែលអត់ទាន់មានឈ្មោះសូមទៅចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់គ្នា ដើម្បី មាន សិទ្ធិ ក្នុង ការ សម្រេច ចិត្ត ជ្រើស រើស បុគ្គល ដែល យើងពេញចិត្ត ឲ្យបំម្រើប្រជាពលរដ្ឋ ក្នុង អាណត្តិ បោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ តែបើបងប្អូនពុំមានឈ្មោះបោះឆ្នោត គឺមិនអាចមានសិទ្ធិបំពេញកាតព្វកិច្ចបាននោះទេ។

ឯឧត្តម សុខ លូ អភិបាល ខេត្ត កំពង់ធំ បានអំពាវនាវដល់បងប្អូប្រជាពលរដ្ឋ ចូលរួម ការពារ ទប់ស្កាត់ ការ ឆ្លង រីក រាលដាល មេរោគ កូ វីដ ១៩ ដល់ ប្រជាពលរដ្ឋ និងសហគមយើង ព្រោះ មេរោគ កូវិដ ១៩ នេះ មិនទាន់ ទៅណា ឆ្ងាយពីយើងនោះទេ ដូច្នេះ ត្រូវ ចូលរួម អនុវត្ត តាម ការណែនាំ របស់ក្រសួងសុខាភិបាល។

LEAVE A REPLY

Please enter your comment!
Please enter your name here