បងប្អូនប្រជាពលរដ្ឋគ្មានប័ណ្ណសមធម៌ចំនួន 12 គ្រួសារដែលជួបការខ្វះខាតបានទទួលអំណោយពីលោកស្រីចៅសង្កាត់កំពង់ឆ្នាំង

0
20

ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី 16 ខែតុលាឆ្នាំ 2020 នេះ លោក យិន សាវ៉េន អភិ
បាលក្រុងកំពង់ឆ្នាំងមានប្រសាសន៍ថា ក្នុងស្ថានភាពទឹកជំនន់ដែលកំពុងតែកើត
ឡើងនៅតាមបណ្ដាខេត្តនានា ក៏មានសប្បុរសមួយចំនួនបានចុះជួយចែកអំណោយដល់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយទ្បែកខេត្តកំពង់ឆ្នាំងថ្ងៃនេះ ក៏បានទទួលអំណោយពីសប្បុរសជន យកមកចែកជូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកខ្វះខាតជីវភាព ផងដែរ។ មានប្រសាសន៍បែបនេះនៅក្នុងឱកាស
នាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋ ១២ គ្រួសារ នៅសាលា
សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

លោក អភិបាលក្រុងក៏បានបន្តថា៖ ក្រោមការដឹកនាំរបស់សម្ដេចអគ្គ
មហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងរីកចំរើនលើគ្រប់វិស័យ ។ ប៉ុន្តែរយៈកាលកន្លងទៅនេះបញ្ហាជំងឺកូវីដបានធ្វើឲ្យប៉ះពាល់ផ្នែកជីវភាព និងបញ្ហាមួយទៀតគឺទឹកជំនន់ក៏កំពុងតែបង្ករឲ្យជួបការលំបាកខ្លាំងក្លាណាស់ដល់បងប្អូនប្រជាពលរដ្ឋ ។ ថ្ងៃនេះ លោកជំទាវអគ្គនាយិកា ឆ្នោតមហាសំណាងបានផ្ដល់ជូនបងប្អូនដែលកំពុងជួបការលំបាកខ្វះខាតក្នុងសម័យកូវីដចំនួន១២ គ្រួសារដោយក្នុងមួយគ្រួសារៗទទួលបានទឹកស៊ីអ៊ីវ ១ យួរ,ទឹកត្រី ១យួរ, ត្រីខ១០កំប៉ុង , អង្ករ ២៥គីឡូក្រាម និងថវិកា ២ម៉ឺនរៀល ។ អំណោយទាំងនេះថ្វីបើមិនច្រើនក៏ពិតមែន ក៏ប៉ុន្តែក៏បានជួយសម្រួលការលំបាកបងប្អូនប្រជាពលរដ្ឋបានមួយគ្រាដែរ ។
លោកស្រី កែវ សុផាត ចៅសង្កាត់កំពង់ឆ្នាំង ក៏បានបញ្ជាក់ ថា៖ ប្រជាពលរដ្ឋ ទាំង១២គ្រួសារ នេះមិនទទួលបានប័ណ្ណសមធម៌នោះទេ ដោយ
ហេតុនេះហើយទើបថ្ងៃនេះ ខាងរដ្ឋបាលសង្កាត់កំពង់ឆ្នាំងបានស្នើសុំអំណោយដើម្បីផ្ដល់ជូនពួកគាត់ ។ ចំពោះមូលហេតុដែលពួកគាត់ ក្រីក្រហើយមិនបានប័ណ្ណសមធម៌ដូចគេឯង គឺដោយសារតែកាលពីគេចុះជំរឿនធ្វើ
បញ្ជីលើគ្រួសារក្រីក្រ ពួកគាត់មិនបាន
នៅមូលដ្ឋានឡើយ ពួកគាត់បានចំណាកស្រុក លុះពេលត្រឡប់មកវិញហួសពេលទៅហើយ។ យ៉ាងនេះក្តីក្រុមការងារនឹងបញ្ជូនឈ្មោះរបស់ពួក
គាត់ចូលទៅក្នុងបញ្ជីបណ្ឌក្រីក្រដូចគេដែរ នៅពេលជំរឿនជាថ្មី ។
ជាចុងក្រោយលោកស្រីចៅសង្កាត់កំពង់ឆ្នាំង ក៍បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋសូមប្រុងប្រយ័ត្នចំពោះ ជម្ងឺ
កូវី-១៩ ដោយត្រូវអនាម័យ លាងដៃនិងទឹកសាប៊ូ អាកុលឬជែល ឱ្យបានញឹក
ញាប់នឹងត្រូវប្រុងប្រយ័ត្នចំពោះកូនចៅតូចៗ ពេលស្ថានភាពទឹកទន្លេកំពុងឡើងបែបនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here