ស្គាល់ មុខ ជនបង្ករ បេីករថយន្តបុក សម្លាប់ មនុស្ស គឺជាពេទ្យធ្មេញសោះ

0
44

លោកឧត្ដមសេនីយ៍ ទោ ចេវ ហាក់ ស្នងការ រង នគរបាល រាជធានី ភ្នំពេញ ទទួល បន្ទុក ចរាចរណ៍ បានអោយ ដឹងថា ករណី គ្រោះថ្នាក់ ចរាចរណ៍ បុកហេីយថយកិន បណ្ដាល អោយ មនុស្ស ស្លាប់ នោះ គឺ កេីតឡេីងនៅ ចំណុច ផ្លូវ ១៧៣ កែងផ្លូវ ៣២៨ សង្កាត់ ទួលស្វាយព្រៃ ១ ខណ្ឌ បឹងកេងកង វេលា ម៉ោង ២៣:៣០ នាទី ថ្ងៃ ទី ១៥ ខែ តុលា ឆ្នាំ ២០២០ ដោយរថយន្ត បានបេីក បុក ម៉ូតូ ជនរងគ្រោះ ពីក្រោយ ។

ជនបង្ករ ឈ្មោះ យ៉ាន់ ណា លីណា ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ ពេទ្យ ធ្មេញ ស្នាក់នៅ ផ្ទះ លេខ ៥ អឹម ក្រុម ទី ៤ ភូមិ ព្រៃព្រីង ខាងត្បូង ទី ១ សង្កាត់ ចោម ចៅ ២ ខណ្ឌ ពោធិ៍ សែនជ័យ ។ រថយន្ដ ជនបង្ករ ម៉ាក Lexus NX 200 T ស្លាក លេខ ភ្នំពេញ 2BH-8494 ភ្នំពេញ ។

សមត្ថកិច្ច នគរបាល ចរាចរណ៍ រាជធានី ភ្នំពេញ បានឃាត់ខ្លួន ជនបង្ករ នៅ ថ្ងៃ ទី ១៦ ខែ តុលា ឆ្នាំ ២០២០ ។ លោកឧត្ដមសេនីយ៍ ទោ ចេវ ហាក់ បានបន្តថា ថ្ងៃ ស្អែក សមត្ថកិច្ច របស់ លោក នឹងបញ្ជូនសំណុំរឿង ករណី នេះ ទៅ អយ្យការ អម សាលា ដំបូង រាជធានី ភ្នំពេញ ដេីម្បី ចាត់ការ បន្ត តាមច្បាប់ ។

តាមរយះ វីដេអូ ដែល បានចែកចាយ លេី បណ្ដាញ សង្គម ហ្វេសប៊ុក ឃេីញថា ជបង្ករ ពិតជាមាន ចរិកឃោរឃៅ ព្រៃផ្សៃ ណាស់ បន្ទាប់ ពី បុក ជនរងគ្រោះ ពីក្រោយ មិនស្លាប់ ហេីយ ជនបង្ករ បានបេីកថយក្រោយ កិនជនរងគ្រោះ បន្ថែម រហូតដល់ ស្លាប់ ពេល បញ្ជូន ទៅ ដល់ មន្ទីរពេទ្យ ។ មហាជន បានថ្កោល ទោស ចំពោះ ទង្វើ ព្រៃផ្សៃ របស់ អ្នក បេីកបរ យ៉ាន់ ណា លីណា និងសូមអោយ តុលាការ ផ្ដន្ទាទោស ជនបង្ករ អោយបាន ធ្ងន់ធ្ងរ ។

LEAVE A REPLY

Please enter your comment!
Please enter your name here