ម្ចាស់ផ្ទះធ្វេសប្រហែសដុតភ្លើងឆ្អើសាច់គោហើយចុះមកដេកនៅផ្ទះបងប្អូន ត្រូវអគ្គីភ័យឆាបឆេះផ្ទះអស់ទាំងស្រុង

0
13

(កំពង់ធំ)៖ ផ្ទះពលរដ្ឋ០១ខ្នង ដែលស្ថិតនៅភូមិត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោង ត្រូវអគ្គីភ័យឆាបឆេះអស់ទាំងស្រុង កាលពីវេលាម៉ោង ២ និង ០០នាទីយប់ ថ្ងៃសុក្រ ១៤រោច ខែអស្សុជ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២០ មានករណីអគ្គិភ័យឆេះផ្ទះចំនួន០១លើកស្ថិតនៅភូមិត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ។
ម្ចាស់ឈ្មោះ ផាន់ ឈាង ភេទប្រុស អាយុ ៥៣ឆ្នាំ ប្រពន្ធឈ្មោះ ឈន ផល្លា អាយុ ៥៦ឆ្នាំ ។
ប្រភេទសំណង់: ផ្ទះធ្វើអំពីឈើ (ទំហ៊ុ០៦មx០៧ម ) ដំបូលប្រក់ស័ង្កសី ជញ្ជាំងក្តា។
ខូចខាតរួមមាន:
-ឆេះផ្ទះ០១ខ្នងទំហ៊ុ០៦x០៧ម។
-ទូចំនួន០២គ្រឿង និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។
មូលហេតុ: បណ្តាលមកពីធ្វេសប្រហែសដុតភ្លើងឆ្អើសាច់គោហើយចុះមកដេកនៅផ្ទះបងប្អូន។
ករណីនេះរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្ទោងបានចេញអន្តរាគមន៍ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១រថយន្តស្មើនិង០៦ម៉ែត្រគុប ទើបរលត់ទាំងស្រុងមិនបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here