សិស្សានុសិស្សពូកែផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យាថ្នាក់ទី៩និងថ្នាក់១២ ទទួលរង្វាន់ជ័យលាភីលើកទឹកចិត្តពីថ្នាក់ដឹកនាំខេត្ត

0
7

(ឧត្តរមានជ័យ)សិស្សានុសិស្សដែលរៀនពូកែផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យានិងរូបវិទ្យា ថ្នាក់ទី៩និងថ្នាក់ទី១២ប្រចាំឆ្នាំ២០២០នេះទទួលបាន រង្វាន់លើកទឹកចិត្តជ័យលាភី ពីថ្នាក់ដឹកនាំខេត្តឧត្តរមានជ័យ ឯកឧត្តម ប៉ែន កុសល្យ ឯកឧត្តម ស៊ី ប្រាសិទ្ធិ នៅក្នុងពិធី សំណេះសំណាលមានការអញ្ជើញចូលរួមពីសំណាក់អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ មាតាបិតាសិស្សានុសិស្សយ៉ាងច្រើនផងដែរ។ ពិធីនេះធ្វើឡើងនៅសាលប្រជុំមន្ទីរអប់រំយុវជននិងកីឡាខេត្តឧត្តរមានជ័យ នាថ្ងៃសុក្រទី១៦ខែតុលាឆ្នាំ២០២០។

ឆ្លៀតក្នុងឱកាសនេះដែរឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តបានមានប្រសាសន៍កោតសរសើរចំពោះស្មារតីទទួលខុសត្រូវខ្ពស់របស់គណៈកម្មការប្រឡងគ្រប់លំដាប់ថ្នាក់ដែលបានរៀបចំប្រឡងអោយដំណើរការចាប់តាំងពីការតាក់តែងវេចខ្ចប់ ប្រធានវិញ្ញាសា ដំណើរការ កំណេត កំណែ ប្រកាសលទ្ធផលនិងការរៀបចំពិធីចែករង្វាន់នាពេលនេះ។

ឯកឧត្តម អភិបាលខេត្តបានផ្តាំផ្ញើរដល់ក្មួយៗ ដែលទទួលបានជ័យលាភីសិស្សពូកែ ទាំងអស់សូមអោយបន្តខិតខំកសាងខ្លួនឲ្យក្លាយជាយុវជនជឿនលឿន ដ៍រឹងរបស់ប្រទេសជាតិ និងស្វែងរកកិត្តិយសថ្មីៗទៀត ជូនខេត្តនិងមាតុភូមិ។

ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តបានអំពាវនាវអោយសិស្យានិសិស្សនិងបងប្អូនប្រជាពលរដ្ឋដែលទៅលេងនៅតំបន់ រមណីយដ្ឋានដែលមានទឹកហូរខ្លាំងត្រូវប្រុងប្រយ័ត្ននៅគ្រោះយថាហេតុ។
ជាចុងបញ្ចប់ឯកឧត្តមសូមសំណូមពរអោយសិស្សានុសិស្សទាំងអស់ត្រូវចូលរួមគោរពច្បាប់ ចរាចរណ៍ផ្លូវ និងជៀសវាងអោយឆ្ងាយពីគ្រឿងញៀន និងចូលរួមទប់ស្កាត់ជំងឺកូវីដ ១៩ ទាំងអស់គ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here