ក្រសួងសុខាភិបាល ព្រមានចាត់វិធានការតាមផ្លូវច្បាប់ បើសិនជាបុគ្គលឈ្មោះ «ជា សុខហេង ហៅគ្រូពេទ្យទេវតា» មិនបញ្ឈប់ការព្យាបាលដោយមិនត្រឹមត្រូវ ទៀត

0
26

ថ្ងៃទី 15 ខែ October ឆ្នាំ 2020

ភ្នំពេញ៖បុគ្គលឈ្មោះ «ជា សុខហេង ហៅគ្រូពេទ្យទេវតា» ដែលល្បីល្បាញខាងព្យាបាលជំងឺ តាមរយៈការចាប់សរសៃ ត្រូវបានលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមានចាត់វិធានការតាមផ្លូវច្បាប់ បើសិនជាបុគ្គលរូបនេះ មិនបញ្ឈប់ការព្យាបាលដោយមិនត្រឹមត្រូវ ទេ ។
តាមការចេញផ្សាយរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ បានអោយដឹងថា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបា បានអំពាវនាវឱ្យប្រជាពលរដ្ឋ កុំជឿតាមការឃោសនារបស់បុគ្គល «ជា សុខហេង ហៅ គ្រូពេទ្យទេវតា» ព្រោះគាត់មិនមែនជាគ្រូពេទ្យដែលមានការបណ្តុះបណ្តាលត្រឹមត្រូវនោះឡើយ ។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានស្នើឱ្យបុគ្គលរូបនេះ បញ្ឈប់ការផ្សាយ និងទង្វើព្យាបាលអ្នកជំងឺដោយមិនត្រឹមត្រូវជាបន្ទាន់ ហើយក្រសួងសុខាភិបាល នឹងចាត់វិធានការតាមផ្លូវច្បាប់ បើនៅតែបន្តធ្វើការបោកប្រាស់គ្មានវិជ្ជាជីវ:វេជ្ជសាស្ត្រត្រឹមត្រូវនេះទៀត ។
លោក ម៉ម ប៊ុនហេង បានថ្លែងយ៉ាងដូច្នេះ ថា «នេះជាការបោកប្រាស់ សូមបងប្អូនប្រជាពលរដ្ឋ កុំជឿតាមការឃោសនារបស់គាត់ដែលមិនមែនជាគ្រូពេទ្យដែលមានការបណ្តុះបណ្តាលត្រឹមត្រូវនោះឡើយ។ សូមបុគ្គលរូបនេះ បញ្ឈប់ការផ្សាយ និង ទង្វើបែបនេះជាបន្ទាន់ ហើយក្រសួងសុខាភិបាល នឹងចាត់វិធានការតាមផ្លូវច្បាប់ បើនៅតែបន្តធ្វើការបោកប្រាស់គ្មានវិជ្ជាជីវ:វេជ្ជសាស្ត្រត្រឹមត្រូវនេះទៀត ។ ក្រសួងក៏សូមអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ច ជួយចាត់ការតាមផ្លូវច្បាប់ជាធរមានផងដែរ»។
ជុំវិញបញ្ហានេះ លោក ជា សុខហេង នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ក៏បានប្រកាសសុំទោសលោករដ្ឋមន្ត្រីក្រសួង

LEAVE A REPLY

Please enter your comment!
Please enter your name here