អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការបង្កបង្កើនផល ដំណាំ ស្រូវវស្សា នៅស្រុកជើងព្រៃ

0
4

កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមជាមួយលោកជំទាវអភិបាលរងខេត្ត នាព្រឹក ថ្ងៃ ទី ១៦ ខែតុលា ឆ្នាំ ២០២០ នេះ បានដឹកនាំមន្ត្រីពាក់ព័ន្ធ អាជ្ញាធរ មូលដ្ឋាន អញ្ជើញចុះពិនិត្យការបង្កបង្កើនផលស្រូវរដូវវស្សា របស់បងប្អូនប្រជាកសិករ ស្ថិតនៅ ក្នុង ឃុំខ្នុរដំបង ឃុំត្រពាំងគរ និងឃុំសំពងជ័យ ស្រុកជើងព្រៃ។

គួរ បញ្ជាក់ ថា ការបង្កបង្កើនផលដំណាំស្រូវរដូវវស្សាឆ្នាំ២០២០នេះ សម្រាប់ ខេត្ត កំពង់ចាម អនុវត្តបាន៖ ការភ្ជួររាស់ ៩២ ៧១៥ហិកតា សំណាប ១៤៧ ហិកតា និងការដាំដុះ ៩២ ៧១៥ហិកតា ស្មើនឹង ១០៧.២៣% នៃផែនការ ៨៦ ៤៦១ហិកតា លឿនជាងឆ្នាំមុន ៣ ៤២៤ ហិកតា បើធៀបនឹងរយៈពេលដូចគ្នា។
ចំពោះ ការប្រមូលផលបាននឹងកំពុងចាប់ផ្តើមលើផ្ទៃដី សរុបចំនួន ២២ ៩១៨ហិកតា ស្មើនឹង២៤.៧២%នៃផ្ទៃដី អនុវត្ត។
ដោឡែក ដំណាំរួមផ្សំរដូវវស្សាឆ្នាំ២០២០ អនុវត្តបាន៖ ការភ្ជួររាស់ ៥១ ១២៩ហិកតា និងការដាំដុះ ៥១ ១២៩ហិកតា ស្មើនឹង១០១.០០% នៃផែនការ ៤៩ ៦៣៣ហិកតា យឺតជាងឆ្នាំមុនចំនួន ២៩៥ហិកតា បើធៀបនឹងរយៈពេលដូចគ្នា។
ចំពោះ ការប្រមូលផលបាននឹងកំពុងចាប់ផ្តើមលើផ្ទៃដី សរុបចំនួន ២០ ៧៤៩ហិកតា ស្មើនឹង៤១.៣៩%នៃផ្ទៃដីអនុវត្ត។
បេីយោងតាម របាយការណ៍ របស់ លោក អ៊ុម វិបុល ប្រធាន មន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ចាម បាន បញ្ជាក់ ថា ចាប់ គិតត្រឹម ព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២០នេះ ទឹកទន្លេ មេគង្គ ខេត្តកំពង់ចាម មាន កម្ពស់ ១១.១៣ បេី ប្រៀបធៀប នឹង ថ្ងៃ ម្សិលមិញ ឡេីង ០.១៣ ម៉ែត្រ ចំពោះ កម្រិត ទឹក ដែល ត្រូវ ប្រកាស ប្រុងប្រយ័ត្ន ១៥,២០ ដោយ ឡែក ឆ្នាំ ២០១៨កន្លងទៅ ទឹក មាន កម្ពស់ ៦.១៦ម៉ែត្រ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here