លួចបានគ្រាន់គេតាមទាន់ក្រែល !ក្មេងជន្ទង់ម្នាក់លួចគាស់ទ្វារតូបចូលលួចទ្រព្យសម្បត្តិប្រជាពលរដ្នបានសំរេចចុងក្រោយជាប់ខ្នោះសមត្ថកិច្ច

0
16

កំពង់ធំ = សមត្ថកិច្ចឃាតខ្លួនចោរលួចគាស់ទ្វារតូបចូលលួចទ្រព្យសម្បត្តិប្រជាពលរដ្នតាមបណ្ដឹងរបស់ជនរងគ្រោះកាលពីនៅម៉ោង១០ថ្ងៃទី១៦ខែតុលា ឆ្នាំ២០២០។
ជនរងគ្រោះម្ចាស់តូប:ឈ្មោះ ធន ធាង ភេទប្រុស អាយុ42 ឆ្នាំ ទីលំនៅភូមិសំបួរ ឃុំពពក ។
ជនសង្ស័យឈ្មោះ គង់ វិត ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិត្រពាំងឫស្សី ឃុំពពក មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។
អង្គហេតុ៖ នៅថ្ងៃទី១៥ខែតុលា ឆ្នាំ២០២០វេលាម៉ោង៧ព្រឹកជនរងគ្រោះនិងប្រពន្ធបានទៅបើកទ្វារតូបលក់ឥវាន់ដូចសព្វដងស្រាប់តែឃើញឥវាន់រាយប៉ាយពេញក្នុងតូប និងបាត់លុយរៀលចំនួន 260,000៛(ម្ភៃប្រាំមួយម៉ឺនរៀល) កាតទូរសព្ទចំនួន80សន្លឹកស្មើ80$ បារីម៉ាកអ៊ីសេចំនួន2សុង លុះនៅថ្ងៃទី១៦ខែតុលា ឆ្នាំ២០២០វេលាម៉ោង9ព្រឹកទើបជនរងគ្រោះរាយការណ៍និងដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវរកអត្តសញ្ញាណជនសង្ស័យហើយនៅម៉ោង១០ព្រឹកសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យយកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកស្ទោង ។ករណីនេះសមត្ថកិច្ចកំពង់កសាងសំណុំរឿងតាមនីតិវិធី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here