អបអរសារទរក្នុងការបង្ក្រាប មានទាំងកាំភ្លើងAK47 ប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងចែកចាយថ្នាំញៀន ឃាត់ខ្លួនមនុស្ស២នាក់ និងថ្នាំញៀន១៣កញ្ចប់

0
13

ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០

……………………………………………
(កំពង់ឆ្នាំង)៖ក្រោមការបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដោយមានការសម្របសម្រួលពីឯកឧត្តម អ៉ិត សុធា ព្រះរាជអាជ្ញាខេត្ត លោក ហ៊ុល វាសនា ស្នងការរងទទួលបន្ទុកប្រឆាំគ្រឿងញៀន និងលោក ពៅ ស៊ីផាន់ ប្រធានការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងនគរបាលស្រុករលាប្អៀរ ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនកាលពីវេលាម៉ោង 18:30នាទីល្ងាចថ្ងៃទី 16 ខែតុលា ឆ្នាំ 2020 បានបង្ក្រាបមុខសញ្ញាជួញដូរនិងចែកចាយគ្រឿងញៀនមួយករណី
ពិតនៅក្នុងភូមិធ្នង់កំបុត ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
និងឃាត់ខ្លួនបានជនសង្ស័យចំនួន 2 នាក់រួមទាំងថ្នាំញៀនចំនួន 13 កញ្ចប់និងអាវុធ AK47ស្វាយបត់1ដើម ម៉ូតូមួយគ្រឿងជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ
1/ -សុខ សាវី ប្រុសអាយុ31 ឆ្នាំ និង
2/-ឈ្មោះ ថេង សីហា ភេទប្រុសអាយុ29ឆ្នាំប ច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងសមត្ថកិច្ចនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កសាងសុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការបន្តតាមនីតិវិធី។

LEAVE A REPLY

Please enter your comment!
Please enter your name here