ជម្រាបជូនឯកឧត្តមអភិបាលខេត្តព្រះវិហារ បសិប្បកម្មខុសច្បាប់ធំៗ កំពុងលួចកាប់ឈើចេញពីសហគមន៍ក្នុងដែនជម្រកសត្វព្រៃបឹងពែរ ក្រោម ខ្សែភ្នែកមន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើនៅតាមផ្លូវជាតិលេខ៦២..!

0
43

ក្រុមអ្នកសារព័ត៌មាន និង ពលរដ្ឋ នៅ ភូមិអូពោធិរិះគន់ អាជ្ញាធរ ពាក់ព័ន្ធ ក្នុងខេត្តព្រះវិហារថា បណ្ដែត បណ្ដោយ ឱ្យ មាន រោង សិប្បកម្ម កែច្នៃ ឈើ ខុស ច្បាប់ ជា ច្រើន កន្លែងនៅតាមដងផ្លូវជាតិលេខ៦២ ចំណុចផ្លូវចូលក្រុមហ៊ុនអានម៉ារ៉ាឌី ស្ថិតក្នុងឧបសម្ព័ន្ធភូមិអូពោធិ ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ ដែល អ្នកឃើញហេតុការណ៍ទាំងនោះបានចាត់ទុកថា ជាប្រភពនៃវិនាសកម្មព្រៃឈើក្នុងដែនជម្រកសត្វព្រៃបឹងពែរ
ក្រោមខ្សែភ្នែកមន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធដែលមានភារកិច្ចនៅទីនោះ។

រោង សិប្បកម្ម កែច្នៃ ឈើ ប្រណិតជាច្រើនកន្លែង ឋិត នៅ ភូមិ ឃុំ ស្រុកខាងលើ ដែល ពលរដ្ឋ និងក្រុមអ្នកសារព័ត៌មាន ចុចុះដល់កន្លែងរោងសិប្បកម្ម កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានស្គាល់ម្ចាស់សិប្បកម្មចំនួន៣នាក់ រួមមានឈ្មោះ ១ឈ្មាះ បិន ២ឈ្មោះ ស៊ាង ឃីម ៣ឈ្មោះ ដា អ្នកទាំងអស់នេះជាម្ចាស់សិប្បកម្មធំៗ។

ទាក់ទងនឹងរឿងខាងលើនេះ អ្នកសារព័ត៌មានយើងបានទំនាក់ទំនងទៅលោក ចំរើន មន្ត្រីបរិស្ថាន ដែលឈរជើងនៅទីនោះ បានឆ្លើយប្រាប់តាមទូរស័ព្ទ ដោយទទួលស្គាល់ថា (មានសិប្បកម្មកែច្នៃឈើខុសច្បាប់មែន តែធ្វើដោយលួចលាក់ទេ កន្លងទៅយើងបានបញ្ឈប់ និងធ្វើកិច្ចសន្យាម្ដងហើយ តែដល់ក្រោយមក ពួកគេលួចធ្វើទៀត តែឥឡូវនេះខ្ញុំមិននៅកន្លែងទេរ ខ្ញុំរវល់នៅក្នុងព្រៃ)។

ពលរដ្ឋម្នាក់រស់នៅជិតរោងសិប្បកម្មមសុំមិនបញ្ចេញឈ្មោះ បានលើកឡើងថាពួកមន្ត្រីខិលខូចមួយចំនួនត្រូវរ៉ូវគ្នាមានចេតនាលាក់បាំងបទល្មើសព្រៃឈើ ដែល កើតមាន ក្នុង ដែន សមត្ថកិច្ច របស់ ខ្លួន ។ គាត់អះអាងថា អ្នកភូមិ បាន ផ្តល់ ដំណឹង ឱ្យ អាជ្ញាធរ បង្ក្រាប សិប្បកម្ម កែច្នៃ ឈើ ទាំងអស់ហ្នឹងដែរ ប៉ុន្តែអាជ្ញាធរនិងមន្ត្រីជំនាញ មិន អើពើ បង្ក្រាប នោះ ទេ។

ប្រភពដដែលបានបន្តទៀតថាសិប្បកម្មកែច្នៃឈើធំៗនៅម្តំផ្លូវចូលក្រុមហ៊ុនអានម៉ារ៉ាឌីក្នុងឧបសម្ព័នភូមិអូពោធិ៍យ៉ាងហោចណាស់ ៣ កន្លែង បាន ទទួល ទិញ ឈើ ពី ក្រុម ជនល្មើស កាប់ចេញពីសហគមន៍ជាំព្រៃ ព្រៃបារាំង ព្រៃសហគមន៍រំចេក ក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃបឹងពែរ។ ដោយលោក សង្កេត ឃើញ ថា បពលរដ្ឋមួយចំនួននៅមូលដ្ឋាននេះ បាន ចាប់ យក របរ កាប់ ឈើ លក់ និង ដឹក ជញ្ជូន ឱ្យ ម្ចាស់ សិប្បកម្ម នៅ តំបន់ នេះ៖ «កាល ណា តែ កើត សិប្បកម្ម ហើយ ព្រៃឈើ វា មាន តែ វិនាស កម្ម ហ្នឹងឯង។ វា មាន តែ បាត់បង់ ព្រៃឈើ ហ្នឹងឯង។ ដឹក តាម មុខ ផ្ទះ រាល់ថ្ងៃ ។ មុខ ៣០ ៤០ មុខ ៨០ មុខ ៩០ (សង្ទីម៉ែត្រ)។ផ្លូវ សម្រាប់ ដឹក ឈើ ផ្លូវ ខ្វាត់ ខ្វែង ហ្មង មិនមែន ផ្លូវ អភិវឌ្ឍន៍ របស់ ឃុំ សង្កាត់ ទេ»។

បុរស ដដែល បន្ត ថា រោង សិប្បកម្ម ទាំងនោះ បើ មើល ពី ខាង ក្រៅ មាន លក្ខណៈ ទ្រង់ទ្រាយ តូច ក៏ប៉ុន្តែ បើ នៅ តែ បណ្ដែត បណ្ដោយ ឱ្យ ដំណើរការ យូរៗ ទៅ នឹង កាន់តែ បង្ក ការ គំរាមកំហែង ធំធេង ដល់ ព្រៃ អភិរក្ស ។ លោក សង្កត់ ធ្ងន់ ថា មន្ត្រី បរិស្ថាន និងក្រុមអ្នកអារឈើ នៅតែ អាច ចូល ព្រៃ កាប់ ឈើ និង ដឹក ឈើ ដោយ ងាយ៖ អស់សង្ឃឹមក្នុងការពារព្រៃឈើគេមិនឱ្យយើងចូលរញ៉េរញ៉ៃកន្លែងរោងសិប្បកម្មគេទេ។

ហើយ ពួកគាត់ក៏ធ្លាប់បានផ្ដល់ព័ត៌មាននេះ ទៅ មន្ត្រី អាវុធហត្ថ មន្ត្រី បរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងប៉ូលីសសេដ្ឋកិច្ចខេត្ត ឱ្យ អនុវត្ត ច្បាប់ ក៏ប៉ុន្តែ មន្ត្រី ទាំង នោះ មិន ចុះ បង្ក្រាប នោះ ទេ ។ លោក ដាក់សង្ស័យ ថា មូលហេតុ ដែល អាជ្ញាធរ មិន បង្ក្រាប ដោយសារ អាជ្ញាធរ ពាក់ព័ន្ធ ខ្លះ បាន ទទួល សំណូក ពី ម្ចាស់ សិប្បកម្ម ពេលពលរដ្ឋរាយការណ៍ទៅហើយហេតុអីបានជាអាជ្ញាធរមិនព្រម អនុវត្ត ច្បាប់ ។ មន្ត្រីជំនាញអស់ហ្នឹង មក យក តែលុយ ពី ម្ចាស់ សិប្បកម្ម ហ្នឹង ហើយទៅវិញបាត់។
ប្រភពច្បាស់ការណ៍រូបនេះបន្ថែមថា អាជ្ញាធរ មូលដ្ឋាន ចាប់ ពី ថ្នាក់ ឃុំ រហូត ដល់ ថ្នាក់ ស្រុក រួម ទាំង សមត្ថកិច្ច ពាក់ព័ន្ធ គ្មាន ឆន្ទៈ ការពារ ព្រៃឈើ ពិតប្រាកដ នោះ ទេ។ លោក ថា ពលរដ្ឋ មួយ ចំនួន បាន ផ្ដល់ ព័ត៌មាន ឱ្យ អាជ្ញាធរ បង្ក្រាប បទល្មើស ព្រៃឈើ តែ អាជ្ញាធរ ពាក់ព័ន្ធ មិន ត្រឹមតែ មិន អើពើ នោះ ទេ ហើយ ថែម ទាំង គំរាម កំហែង លើ អ្នក រាយការណ៍ ទៀត ផងក៏មានដែរ៕
(ដោយ ព្រឹទ្ធាចារ្យ គឹម សារឿន)

LEAVE A REPLY

Please enter your comment!
Please enter your name here