កម្លាំងសមត្ថកិច្ចជំនាញនគរបាលខេត្តកំពង់ឆ្នាំងសហការជាមួយកម្លាំងអធិការនគរបាលស្រុករលាប្អៀរបានចុះប្រតិបត្តិការបង្ក្រាបអ្នកចែកចាយគ្រឿងញៀនចំនួន 2 ករណីនៅក្នុងឃុំស្រែថ្មីនិងឃុំគោកបន្ទាយ ក្នុងស្រុកលាប្អៀ

0
7

ខេត្តកំពង់ឆ្នាំង );;នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២០ ដោយទទួលការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពី ឯកឧត្ដម អ៉ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង លោក
វរៈសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងលោក ពៅ ស៉ីផាន់ ប្រធានការិយា
ល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋានស្រុករលាប្អៀរ បានចុះបង្ក្រាបការចែកចាយគ្រឿងញៀន ២ករណី នៅឃុំគោកបន្ទាយ និងនៅឃុំស្រែថ្មី ស្រុករលាប្អៀរ បានឃាត់ជនសង្ស័យចំនួន ៤នាក់ និងវត្ថុតាងថ្នាំញៀន ១២កញ្ចប់ និងសម្ភារៈ មួយចំនួនទៀត ។

យោងតាមការបញ្ជាក់ពីកម្លាំងសមត្ថកិច្ចជំនាញនគរបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាករណីបង្ក្រាបគ្រឿងញៀនខាងលើនេះមានឈ្មោះដូចខាងក្រោម:-
១-ឈ្មោះ គ្រឿន ពិសី ភេទប្រុស អាយុ២០ឆ្នាំ ចាប់តាមដីការ រស់នៅភូមិគោកបន្ទាយ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ។
២-ឈ្មោះ ឡេង សុភ័ស្ត្ត ភេទស្រី អាយុ
២៥ឆ្នាំ រស់នៅភូមិក្តីត្នោត ឃុំស្រែថ្មី ស្រុករលាប្អៀរ ។
៣-ឈ្មោះ ទន់ ប៊ុនលី ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ ។
4-ឈ្មោះ ញឹម ទិត ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិទ្រាត្បូង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

បច្ចុប្បន្នជនសង្ស័យទាំង 4 នាក់ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកំពុង
ធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនបន្តទៅតុលាការដើម្បីចាត់តាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here