ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចុះត្រួតពិនិត្យតាមទីតាំងនានាក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ដែលកំពុងទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

0
39

………………………………..,…………
កំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានចុះត្រួតពិនិត្យតាមទីតាំងនានាក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ដែលកំពុងទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ។

ជាមួយគ្នានេះ ឯកឧត្តម អម សុភា និង ឯក ឧត្តម សាន់ យូ អភិបាលរងនៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង លោក ឧត្តមសេនីយ៍ត្រី លុយ ឌីណា ស្នងការរង នៃស្នងការនគរបាល ខេត្តកំពង់ឆ្នាំង ទទួលផែនអគ្គីភ័យ និងគ្រោះមហន្ត រាយ លោក ឧត្តមសេនីយ៍ត្រី កេត យ៉ុងស្នងការ រងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ទទួលផែនចរាចរណ៍ ក៍បានដឹកនាំដឹកនាំកម្លាំងចំនួន១៥០នាក់ ចុះត្រួតពិនិត្យ និងអន្តរាគន៍លើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងត្រង់ចំណុចភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលរងជំនន់ទឹកភ្លៀងហូរកាត់ផ្លូវជាតិលេខ៥ ។

នាឱកាសនោះផងដែរ លោក ឧត្តមសេនីយ៍ត្រី លុយ ឌី ណា ស្នងការរង នៃស្នងការនគរបាល ខេត្តកំពង់ឆ្នាំង ទទួលផែនអគ្គីភ័យ និងគ្រោះ មហន្តរាយ បានឲ្យដឹងថា ការចុះត្រួតពិនិត្យ និងអន្តរាគមន៍ពេលនេះអនុវត្តតាមបទបញ្ជា លោក ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដោយស្ថានភាពទឹក ជំនន់ទឹកភ្លៀងហូរកាត់ថ្នល់នៅព្រឹកនេះហាក់មានសភាពខ្លាំងក្លា ហើយបានរៀបចំត្រៀម លក្ខណៈជាស្រេចដើម្បី សង្គ្រោះ និងអន្តរាគមន៍ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់យ៉ាងទាន់ពេលវេលា ។

នៅរសៀលថ្ងៃដដែលនេះផងដែរ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានចុះទៅត្រួតពិនត្យដោយផ្ទាល់ដល់ទីតាំងជំនន់ទឹកភ្លៀង ក្នុងលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងត្រង់ចំណុចភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងផងដែរ ក្រោយពីបានចុះទៅត្រួតពិនិត្យតាមទីកន្លែងផ្សេងៗដែលរងការប៉ះពាល់ដោយទឹកជំនន់នេះ។

លោកឧត្តមសេនីយ៍ទោ ខូវ លី បានមាន ប្រសាសន៍ឲ្យដឹងថា ដោយគោរពតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក បានដឹកនាំកងកម្លាំងនគរបាលប្រជុំជួរ ដេីម្បីត្រួតពិនិត្យ និងត្រៀមកម្លាំងដេីម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។

លោកឧត្តមសេនីយ៍ទោ ខូវ លី បានឲ្យដឹងទៀតថា កម្លាំងដែលមានវត្តមានចំនួន ៣៤៤នាក់
កម្លាំងត្រូវប្រចាំការត្រៀមចុះជួយប្រជាពលរដ្ឋ ២៤ម៉/២៤ម៉ និងត្រៀមសម្ភារៈសម្រាប់សង្គ្រោះដែលនឹងរងផលប៉ះពាល់ដោយសារគ្រោះជំនន់ទឹកភ្លៀង៕

LEAVE A REPLY

Please enter your comment!
Please enter your name here