លោក សុច ពិសី៖ អភិបាលនៃគណៈអភិបាលស្រុកកំពង់រោទិ៍ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋ ក្នុងឃុំញរធ្វើការកាយប្រឡាយរំដោះទឹកហូរ

0
9

លោក សុច ពិសី៖ អភិបាលនៃគណៈអភិបាលស្រុកកំពង់រោទិ៍ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋ ក្នុងឃុំញរធ្វើការកាយប្រឡាយរំដោះទឹកហូរ
ស្រុកកំពង់រោទិ៍៖នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០
លោក សុច ពិសី អភិបាលនៃគណៈអភិបាលស្រុកកំពង់រោទិ៍ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋ ក្នុងឃុំញរធ្វើការកាយប្រឡាយទឹកហូរ ដើម្បីជួយសង្គ្រោះស្រូវប្រជាពលរដ្ឋពីជំនន់ទឹកភ្លៀង និងបានចុះពិនិត្យស្ថានភាពស្រូវស្រែរបស់ប្រជាពលរដ្ឋ និងស្ថានភាពទឹកនៅតាមប្រឡាយ ព្រែក ដើម្បីត្រៀមបង្ការនូវជំនន់ទឹកភ្លៀងក្នុងឃុំបន្ទាយក្រាំង និងឃុំសំយ៉ោង។ ឈ្លៀតក្នុងឪកាសនោះលោកអភិបាលក៏បានអញ្ជើញទៅចូលរួមបុណ្យសពជំនួយការរដ្ឋបាលឃុំរាជមន្ទី ដែលបានទទួលមរណភាពដោយសារជំងឺលើសសម្ពាធឈាមផងដែរ។ជា រដ្ឋាស្វាយរៀង

LEAVE A REPLY

Please enter your comment!
Please enter your name here