សិស្សានុសុសិស្ស លោកគ្រូ អ្នកគ្រូ វិទ្យាល័យ ហ៊ុន សែន រុងរឿង មានការសប្បាយចិត្តដោយទទួលបានគម្រោងជំនួយសង្គមលើកទី១ពីអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំតាមរយៈធនាគារ KB Daehan Spasialize Bank .Plc(ខេប៊ី ដេហាន ស្ពេសឺលីស បេង ភី អិលស៊ី)

0
16

(កំពង់ធំ)៖ឯកឧត្តម យឹម លាត អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និង លោក គង់ សាងយ៉ុន នាយកធនាគារឯកទេស KB Daehan Spasialize Bank .Plc(ខេប៊ី ដេហាន ស្ពេសឺលីស បេង ភី អិលស៊ី) បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់គម្រោងជំនួយសង្គមលើកទីមួយរបស់ធនាគារឯកទេស KB Daehan Spasialize Bank .Plcនៅសាលាស្រុកស្ទោងនៅថ្ងៃទី១៧ ខែ តុលា ឆ្នាំ ២០២០ ដោយមានការអញ្ជើញចូលរួមពីលោក ឡាយ ស៊ីលី អភិបាលរងស្រុកស្ទោង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សវិទ្យាល័យហ៊ុន សែន រុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំប្រមាណជាង១០០ នាក់ ។
លោកគង់ សាងយ៉ុន បានលើកឡើងថាធនាគារឯកទេសKB Daehan Spasialize Bank .Plc មានការគិតគូដល់សុខទុកប្រជាពលរដ្ឋរួមជាមួយការជំរុញឲ្យមានការអភិវឌ្ឍន៍ក្នុងសហគមន៍ក្នុងគោលបំណងក្នុងការបង្កើនការអប់រំប្រកប
ដោយគុណភាពនិងប្រសិទ្ធភាពជាងមុនហើយការអប់រំមានសារៈសំខាន់ណាស់ក្នុងការផ្ដល់ឱកាសដល់ប្រជាជនក្នុងការលើកកម្ពស់គុណភាពជីវភាពរបស់ពួកគាត់ដោយកាត់បន្ថយភាពក្រីក្រនិងធ្វើឱ្យប្រសើរឡើងនូវសមភាពក្នុងសង្គម។
លោកបានបន្តថាធនាគា KB Daehan Spasialize Bank .Plc បានផ្តោតសំខាន់លើគម្រោង៣ គឺ ៖
១.ពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ក្រោមជាតិដើម្បីបម្រើសេវាសាធារណៈឲ្យកាន់តែប្រសើរតាមរយៈអាហារូបករណ៍
២. ជំរុញសុខុមាលភាពសិស្សានុសិស្សតាមរយៈការជំរុញគុណភាពទឹកប្រើប្រាស់និងសួនបន្លែក្នុងវិទ្យា
ល័យហ៊ុន សែន រុងរឿង ។
៣.សិស្សានុសិស្សមានសម្ភារសិក្សាគ្រប់គ្រាន់។
ឯកឧត្តម យឹម លាត បានសម្តែងនូវក្តីសោមនស្សរីករាយនិងវាយតម្លៃខ្ពស់ព្រមទាំងថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់ធនាគារឯកទេស KB Daehan Spasialize Bank .Plc ចំពោះការចូលរួមចំណែកគាំទ្រដល់គម្រោងជំនួយសង្គមក្នងភាពជាដៃគូដែលដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយសមធម៌ បរិយាបន្ន និងចីរភាព ក្នុងស្ថានភាពជំងឺcovid-19។
ឯកឧត្តមបន្តថាកម្មវិធីជំនួយសង្គមនេះជាសកម្មភាពមនុស្សធម៌និងប្រកបដោយគុណភាពគុណធម៌ល្អប្រពៃក្នុងការជួយដល់ប្រជាជនកម្ពុជាក៏ដូចជាប្រទេសកម្ពុជាទាំងមូលជាពិសេសបានចូលរួមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌និងបរិយាបន្នដែលបានដាក់ចេញនូវគោលនយោបាយជាតិគាំពារសង្គមក្នុងការផ្ដល់សំខាន់លើប្រព័ន្ធជំនួយសង្គមដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍន៍ធនធានមនុស្សការបណ្ដុះបណ្ដាលវិជ្ជាជីវៈគ្រោះអាសន្នមហន្តរាយនិងសុខុមាលភាពសម្រាប់ប្រជាជនដែលងាយរងគ្រោះដើម្បីធានាឲ្យបាននូវសន្តិសុខប្រាក់ចំណូលនិងកាត់បន្ថយភាពងាយរងគ្រោះសំដៅលើកកម្ពស់សុខមាលភាពនិងសាមគ្គីភាពក្នុងសង្គមព្រមទាំងការកាត់បន្ថយភាពក្រីក្រឲ្យបានឆាប់រហ័ស ។
ចុងក្រោយឯកឧត្តមតំណាងរាស្ត្របានសំណូមពរបន្ថែមទៀតដល់ធនាគាឯកទេសKB Daehan Spasialize Bank.Plc
អោយបង្កើនកិច្ចសហការថែមទៀតក្នុងន័យលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋានកាត់បន្ថយភាពក្រីក្រព្រមទាំងបង្កើនគុណភាពនិងប្រសិទ្ធភាពអប់រំនិងហេដ្ឋារចនាសម្ព័មន្ធសាលារៀនក្នុងខេត្តកំពង់ធំ និងស្រុកស្ទោងឲ្យល្អប្រសើរ ។

LEAVE A REPLY

Please enter your comment!
Please enter your name here