សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានប្រគល់សម្ភារ ជាគ្រឿងឧបភោគបរិភោគ រួមមាន អង្ករ មី និងទឹកសុទ្ធ ដល់អ្នកតំណាងរាស្ត្រតាមបណ្តារាជធានី-ខេត្តចំនួន៧

0
44

ភ្នំពេញ);;នាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានប្រគល់សម្ភារ ជាគ្រឿងឧបភោគបរិភោគ រួមមាន អង្ករ មី និងទឹកសុទ្ធ ដល់អ្នកតំណាងរាស្ត្រតាមបណ្តារាជធានី-ខេត្តចំនួន៧ រួមមានខេត្តបន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង ពោធិ៍សាត់ កំពង់ស្ពឺ កណ្តាល និងរាជធានីភ្នំពេញ ដែលជាខេត្តរងគ្រោះធ្ងន់ធ្ងរដោយសារជំនន់ទឹកភ្លៀង ដើម្បីប្រើប្រាស់ជួយឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះតាមមូលដ្ឋានរៀងៗខ្លួន។

ក្នុងនាមអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ យើងខ្ញុំពិតជាមានសេចក្តីសោមនស្ស និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសដ៏ប្រពៃរបស់សម្តេចប្រធានរដ្ឋសភា ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ក៏ដូចជាតែងគាំទ្រ លើកទឹកចិត្ត អ្នកតំណាងរាស្រ្តគ្រប់ៗរូបក្នុងបេសកកម្មបម្រើប្រជាជនគ្រប់កាលៈទេសៈ ជាពិសេសក្នុងដំណាក់កាលលំបាកបង្កដោយវិបត្តិកូវីដ១៩ ផង និងគ្រោះទឹកជំនន់ផង។ យើងខ្ញុំទាំងអស់គ្នា នឹងធ្វើការសហការជាមួយអាជ្ញាធរខេត្តក្នុងការនាំយកសម្ភារៈដែលជាអំណោយរបស់សម្តេចប្រធាន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះក្នុងមូលដ្ឋានឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា។

ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំបាទសូមគោរពជូនពរសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សូមសម្តេចទទួលបានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងពលំមាំមួន ដើម្បីបន្តសកម្មភាពដឹកនាំប្រទេសជាតិ ឱ្យកាន់តែមានការរីកចម្រើន ប្រកបដោយកិត្យានុភាព វឌ្ឍនភាព និងសុខដុមរមនាជានិច្ចនិរន្តរ៍តទៅ។

LEAVE A REPLY

Please enter your comment!
Please enter your name here