ឃាត់ខ្លួនឪពុកចិត្តព្រៃផ្សៃ ដែលប្រើហិង្សាលើកូន ក្រោយពីបានលេចឮតាម Facebook អំពីអំពើព្រៃផ្សៃ របស់ឪពុក បានប្រើខ្សែក្រវាត់វាយលើកូនប្រុស ២នាក់ ជាច្រើនលើក នៅកណ្តាល

0
36

ខេត្តកណ្តាល៖ នៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ជនសង្ស័យចេញមកឱ្យសមត្ថកិច្ចឃាត់ខ្លួននៅចំណុច ភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ក្រោយពីបានលេចឮតាម Facebook អំពីអំពេព្រៃផ្សៃ របស់ឪពុកបានប្រើខ្សែក្រវាត់វាយលើកូនប្រុស២នាក់

ជាច្រើនលើក នៅស្រុកកៀនស្វាយនោះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យកម្លាំងចុះប្រតិបត្តិការ ស្រាវជ្រាវ ឈានដល់ឡោមព័ទ្ធ ។

ជនសង្ស័យដែលឃាត់ខ្លួនបាន មានឈ្មោះ កែវ ភា ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ រស់នៅភូមិឃុំកើតហេតុ (ត្រូវជាឪពុកជនរងគ្រោះ)។ ចំណែកជនរងគ្រោះក្នុងអំពើហិង្សានោះ មានចំនួន ០២នាក់ ៖
ទី១-ឈ្មោះ ភឿន សុភាព ភេទប្រុស អាយុ ១៥ ឆ្នាំ មុខរបរ សិស្ស ។
ទី២-ឈ្មោះ ភឿន សុផាន់ ភេទ ប្រុស អាយុ ៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុ (ជាកូនបង្កើតជនបង្ក)។
នៅម៉ោង២០និង៣០នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ជនសង្ស័យដែលត្រូវជាឪពុកបង្កើត ជនរងគ្រោះ បានមកពីផឹកស្រាស្រវឹង ពេលមកដល់ផ្ទះ មិនឃើញកូននៅផ្ទះហើយជនសង្ស័យ ធ្លាប់ប្រាប់កូនឈ្មោះ ភឿន សុភាព ជាច្រើនដងថាកុំអោយដើរចោលផ្ទះ ពេលខ្លួនមិននៅផ្ទះ ដោយសារជនសង្ស័យខឹងកូនពេកក៏បានទាញ រំពាត់ឬស្សី វាយទៅលើឈ្មោះ ភឿន សុភាព ចំខ្នងប្រហែល បី ទៅបួន រំពាត់ ពេលនោះ ប្អូនជនរងគ្រោះ ឈ្មោះ ភឿន សុផាន់ ឃើញឪពុក វ៉ៃបងប្រុស ក៏រត់ចូលទៅអោប បងប្រុស ហើយក៏ត្រូវក្បាលពីរទៅបីរំពាត់ទៀត បណ្តាលអោយបែកក្បាល។
វត្ថុតាងចាប់យករួមមាន៖ ខ្សែភ្លើងវិញជាពីរប្រវែង០.៧៦ម៉ែត្រ។

ម្តាយជនរងគ្រោះបានមកប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាលសំណូមពរ អោយសមត្ថកិច្ចជួយកោះហៅប្តីរបស់ខ្លួន មកធ្វើកិច្ចសន្យា អប់រំនៅប៉ុស្តិ៍ តែដោយប្តីរបស់ខ្លួនមិននៅផ្ទះចេញទៅលក់ត្រីក៏សំណូមពរឱ្យសមត្ថកិច្ចចាំថ្ងៃច័ន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០ ហៅប្តីខ្លួនមកប៉ុស្តិ៍ធ្វើកិច្ចសន្យាអប់រំ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here