នាយសង្កាត់រដ្ឋបាលជលផលឆ្នុកទ្រូង បានប្រាប់អ្នកសារព័ត៍មានយើងថាអ្នកដឹកជញ្ជូនត្រីល្អិតរាប់តោនដឹកអីក៏ដឹកទៅកុំឱ្យតែដឹកក្របែក

0
40

កំពង់ឆ្នាំងនៅថ្ងៃទី 18 ខែតុលាឆ្នាំ 2020

…………………………………………..
កំពង់ឆ្នាំង៖ ត្រីល្អិតជាច្រើនក្នុងមួយថ្ងៃៗ ត្រូវបានគេសង្កេត ឃើញថាក្រុមអ្នកនេសាទដាក់របាំង ក្រឡាញឹកវែងៗ និងលបលូស្បៃមុងក្រឡាញឹកក្នុងភូមិ សាស្ត្រនៃទឹកដីភូមិកំពង់អួរ ឃុំខុនរ៉ងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដឹកតាមបាឡានមកលក់អោយឈ្មួញត្រីដឹកតាមរថយន្តកូរ៉េចំនួន២គ្រឿងនៅមាត់ទឹកនៃទឹកដីភូមិកំពង់អួរ យកទៅលក់បន្តនៅភ្នំពេញ យ៉ាងរលូនមិនខ្លាចក្រែងច្បាប់សោះ។

ប្រភពបានឲ្យដឹងថា ត្រីល្អិតៗទាំងនោះសុទ្ធ សឹងជាផលនេសាទដោយការប្រើប្រាស់របាំងសាច់អួនក្រឡាញឹកដែលមានប្រវែងវែងៗលើសពីការកំណត់ក្នុងច្បាប់នៃរដ្ឋបាលជលផល និងការដាក់លបលូស្បៃមុងក្នុងភូមិកំពង់អួរ ។

ប្រភពបានឲ្យដឹងទៀតថា បើទោះបីជាដឹងហើយ ឮហើយថាត្រីទាំងនោះបានមកពីការនេសាទដោយលើសច្បាប់យ៉ាងណាក៍ដោយ ក៍សមត្ថកិច្ចរដ្ឋបាលជលផល តាំងពីថ្នាក់សង្កាត់ ផ្នែក រហូតដល់ខណ្ឌរដ្ឋបាលជលផល ហាក់មើលរំលង មិនចាត់វិធានការទប់ស្កាត់ ឬបង្ក្រាបឲ្យមានប្រសិទ្ធភាពម្តងណាឡើយ ។

ការបណ្តែតបណ្តោយឲ្យក្រុមអ្នកនេសាទល្មើសច្បាប់ទាំងនោះ ធ្វើតាមទំនើងចិត្តបែបនេះប្រជានេសាទលក្ខណៈគ្រួសារ និងមហាជនទូទៅក្នុងស្រុកបរិបូណ៌ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះធនធានមច្ឆាជាតិ ខណៈឆ្នាំនេះទឹកឡើងយឺត ហ្វូងត្រីទាំងអស់ធំមិនទាន់ការបំផ្លាញដោយសារឧបករណ៍នេសាទល្មើសច្បាប់ ដែលក្រុមអ្នកនេសាទបានប្រើប្រាស់ផ្ទុយពីច្បាប់រដ្ឋបាលជលផលទាំងស្រុង ។

ប្រភពពីប្រជាពលរដ្ឋក្នុងភូមិកំពង់អួរបានឲ្យដឹងថា ឈ្មួញប្រមូលទិញត្រីល្អិតដែលបានពីការនេសាទល្មើសច្បាប់ទាំងនោះ ត្រូវបានគេស្គាល់ ឈ្មោះ ចែ ណាន់ ដែលជាឈ្មួញដុះស្លែទិញត្រីល្មើសច្បាប់ប្រចាំនៅតំបន់នោះ ។

ពាក់ព័ន្ធនឹងករណីនៃការប្រមូលទិញ និងដឹកត្រីល្អិតៗដែលបានមកពីការនេសាទល្មើសច្បាប់ របស់ ចែ ណាន់ លោក ឈឹម បាន នាយសង្កាត់រដ្ឋបាលឆ្នុកទ្រូ ដែលមានសមត្ថកិច្ចគ្រប់គ្រងនៅតំបន់នោះបានឲ្យដឹងថា.បើដឹកត្រីល្អិតក៍ដឹកទៅកុំឲ្យតែដឹកគ្រាប់បែក……។

ដោយឡែក លោក តាត សីហាក់ នាយផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង បានអោយ ដឹងថា.លោកមិនដែលបានដឹងទេដោយសារអ្នកទិញត្រីនៅទីនោះទេ តែបើចចាបានក៍ចទៅដោយសារអ្នករកសុីបទល្មើសទាំងអស់នោះជាប្រចាំទៅហើយចឹងធ្វើមិចទេ…

LEAVE A REPLY

Please enter your comment!
Please enter your name here