ដង្ហែរអង្គកឋិនទានសាមគ្គីចូលវត្តព្រៃគគីរដួចស្រុកចន្ទ្រាបានបច្ច័យជាង២៦លានរៀលនិងប្រាក់ដុល្លាជាង៦០០ដុល្លារ

0
31

ខេត្តស្វាយរៀង៖ថ្ងៃអាទិត្យ២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ លោកជំទាវ ពិន សារីន អុឹម សារ៉ា និងក្រុមគ្រួសារព្រមទាំងអស់ លោក លោកស្រីពុទ្ធបរិស័ទជិតឆ្ងាយចំណុះជើងវត្តបានដង្ហែរអង្គកឋិនទានសាមគ្គីចូលវត្តព្រៃគគីរដួចស្ថិតក្នុងភូមិព្រៃគគីរឃុំព្រៃគគីរស្រុកចន្ទ្រា។

បើតាមព្រះវិមិត្តិសត្ថា ជុំ ចន្ថា ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះវិន័យធរគណខេត្តស្វាយរៀង និងជាព្រះនាយករងពុទ្ធិកអនុវិទ្យាល័យស្វាយរៀងនិងជាព្រះ
គ្រូចៅអធិការវត្តព្រៃគគីររដួចបានមានសង្ឃដីកា

ព្រះអង្គសូមថ្លែងអំណរគុណដល់នាយឧត្តម ឧត្តមសេនីយ៍ផ្កាយមាស៤ ហុីង បុ៑នហៀង អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និងលោកជំទាវ ប៉ែន ចន្នី រួមនិងក្រុមកាងារដែលដឹកនាំបច្ច័យតាមរយៈឯកឧត្តម តូច តារា និងលោកជំទាវ ម៉ម សាមឿន ចូលរួមបុណ្យកឋិនទានវត្តព្រៃគគីរដួច ១១លានរៀលដោយសរុបបច្ច័យសរុបទាំងពុទ្ធបរិស័ទជិតឆ្ងាយនិងចំណុះជើងវត្តបានជាង២៦លានរៀលនិងប្រាក់ដុល្លារជាង៦០០ដុល្លារ។

គ្រូអង្គបានមានសង្ឃដីការបន្ថែមថាបុណ្យកឋិនត្រូវបានបញ្ចប់ និងមានភាពយ៉ាងរលូន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ វត្ត មាន ទ្រង់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី និងញាតិញោមមកពីទីជិត ទីឆ្ងាយទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីបុណ្យអង្គកឋិនទានក្នុងវត្តព្រៃគគីរដួចយើងនេះ ហើយសូមប្រសិទ្ធពរជ័យ សិរីសួស្ដី ជ័យមង្គលកើតមានដល់អស់លោកដែលជាម្ចាស់ទានប្រធានដើមបុណ្យនិងញាតិញោមទាំងអស់សូមអោយជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខ និងពល កុំបីឃ្លៀងឃ្លាតឡើយ ។

សូមបញ្ជាក់ថាកឋិនទានគឺបុណ្យមួយ ដែលមានតែក្នុងព្រះពុទ្ធសាសនាតែប៉ុណ្ណោះ និងជាទានមានមកតាមផ្លូវព្រះវិន័យ ហើយក៏ជាកាលទានដ៏ពិសេសមួយមានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណាក៏បានតាមចិត្តចង់នោះឡើយ ។ រយៈកាលទទួលកឋិនទានក្ដី និងរយៈកាលកឋិនទានក្ដី អាចធ្វើបានតែក្នុងសម័យតែ២៩ថ្ងៃ គឺចាប់ពីថ្ងៃ ១រោចខែអស្សុជ ដល់ថ្ងៃ១៥កើតខែកត្តិក ហើយបើខុសពីសម័យកាលនោះ ទោះបីអ្នកមានសទ្ធាធ្វើបុណ្យមានលក្ខណៈសណ្ឋានដូចកឋិនក៏ដោយ ក៏មិនអាចហៅថា កឋិនទានបានទេ ព្រោះធ្វើខុសកាលទានមិនចំសម័យ ចុងវស្សាន្តរដូវនេះពោលគឺ មិនត្រូវតាមពុទ្ធានុញ្ញាត ឡើយ ។អត្ថបទដោយលោកជា រដ្ឋាស្វាយរៀង

LEAVE A REPLY

Please enter your comment!
Please enter your name here