កម្លាំងចម្រុះរបស់អធិការដ្ឋាន រដ្ឋបាលជលផលខាងជើងបឹងទន្លេសាប បានចុះបង្ក្រាបបទល្មើសនេសាទនៅចំណុច ប៉រវែង ក្នុងសង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន និងតំបន់វាលស្រង៉ែ ឃុំកំពង់គោ

0
78

ខេត្តកំពង់ធំ៖ កម្លាំងចម្រុះរបស់អធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ដឹកនាំដោយលោកកើត គា នាយអធិការដ្ឋានរដ្ឋបាលជលផល ខាងបឹងទន្លេសាប បានដឹកនាំមន្ត្រីក្រោមឱវាទ ស្នាក់ការឃុំផាត់សណ្ដាយ សហការជាមួយកម្លាំងខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ធំ ផ្នែក រដ្ឋបាលជលផលផាត់សណ្ដាយ សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ និងសគមន៍នេសាទសាមគ្គីឃុំកំពង់គោ មានគ្នាចំនួន១៩នាក់មធ្យោបាយកាណូតតូចធំចំនួន៤គ្រឿង។

ក្នុងប្រតិបត្តិការចុះបង្ក្រាប បទល្មើសជលផលខាងលើនេះប្រព្រឹត្តទៅ នៅថ្ងៃទី ១៧ខែតុលាឆ្នាំ ២០២០ នៅក្នុងចំណុចប៉រវែង ស្ថិតនៅសង្កាត់អូរកន្ធរក្រុង ស្ទឹងសែន និង តំបន់វាលស្រង៉ែ ស្ថិតនៅភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ។

នៅក្នុងការបង្ក្រាបរយៈពេលមួយថ្ងៃរបស់មន្ត្រីជំនាញខាងលើនេះទទួលបានលទ្ធផលរួមមាន៣ករណី៖

១.ប្រើស ១០០ ចំនួន ៨៨ លប ។
២.របាំងសាច់អួនចំនួន ៩ របាំងប្រវែង ៩៥០ ម៉ែត្រ
.ឡុកចំនួន ៩ គ្រឿង
.លូស្បៃមុងចំនួន ៩ គ្រឿង។
៣.របាំងស្បៃមុងចំនួន ១៥ របាំ ប្រវែង ៣៥០ ម៉ែត្រ
.ឡុកចំនួន ១៥គ្រឿង
.លូស្បៃមុងចំនួន ១៥គ្រឿង
.បង្គោលសរុបចំនួន ៣៥០ ដើមនិងចាក់ត្រីចម្រុះចូលបឹងធម្មជាតិវិញចំនួន ១៥ គីឡូក្រាម។

ការបើកយុទ្ធនាការចុះបង្ក្រាបខាងលើនេះគឺចំគោលដៅល្អ ដោយកម្លាំងចម្រុះជលផលបានកាប់បំផ្លាញចោលឧបករណ៍ របាំងស្បៃមុង និងរបាំងសាច់អួនក្រឡាញឹកនៅនឹងកន្លែង ដែលសុទ្ធសឹងជាឧបករណ៍ដែលច្បាប់បានហាមឃាត់ ទទួលបានលទ្ធផលល្អប្រសើរ ។

. លោក លោកកើត គានាយអធិការរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ក៏បានមានប្រសាសន៍ផ្ដាំផ្ញើដល់បងប្អូន ប្រជានេសាទ ដែលបានប្រកបរបរនេសាទនៅតាមដងទន្លេពិសេសនៅចំណុចខាងលើមេត្តា កុំអោយប្រកបរបរដែលច្បាប់បានហាមឃាត់ព្រោះវាធ្វើអោយ រលាយហិនហោចមច្ឆាជាតិនៅក្នុងបឹងទន្លេសាប យើងនេះ និងមួយវិញទៀតបងប្អូនត្រូវប្រឈម មុខចំពោះមុខច្បាប់ទៀតផង ដូច្ឆេះសូមបងប្អូនជួយថែរក្សាធនធានធម្មជាតិដែលជាសម្បត្តិរួមរបស់យើងទាំងអស់គ្នា ទុកជាយូរអង្វែងឱ្យដល់កូនចៅយើងជុំនាន់ក្រោយផង។

LEAVE A REPLY

Please enter your comment!
Please enter your name here