លោក តាន់ ម៉េងឆាង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ បានចុះចាក់ថ្នាំការពារជំងឺសារទឹកដល់សត្វគោចំនួន ៣៦០ក្បាល នៅស្រុកស្ទោងខេត្តកំពង់ធំ

0
30

(កំពង់ធំ)÷ស្រុកស្ទោងជាស្រុកមួយដែលកំពុងតែរងគ្រោះដោយសារទឹកជំនន់ធ្វើឱ្យសត្វគោក្របីមានឆ្លងជំងឺសាទឹកយ៉ាងច្រើននៅក្នុងសហគមន៍ ក្នុងស្ថានភាពបែបនេះមន្ត្រីជំនាញ ត្រូវតែចុះចាក់ថ្នាំការពារជាបន្ទាន់។

ជាក់ស្ដែងព្រឹកថ្ងៃទី ១៨ ខែតុលាឆ្នាំ ២០២០លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានចាត់ចែងឱ្យលោក តាន់ ម៉េងឆាង ប្រធានផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ និងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិនិងបរិស្ថានស្រុកស្ទោង បានចុះចាក់ថ្នាំដល់សត្វគោក្របីចំនួន៣៦០ក្បាលក្នុងនោះឃុំបន្ទាយស្ទោងចាក់បានចំនួន៣២០ក្បាល និងឃុំទ្រាចាក់បានចំនួន ៤០ក្បាលដែលស្ថិតនៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ។

ថ្លែងក្នុងកម្មវិធីនេះផងដែរលោក តាន់ ម៉េងឆាងប្រធានផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ បានជំរុញបងប្អូនប្រជាពលរដ្ឋដែលមានសត្វគោក្របី មានជំងឺសារទឹកសូមមកឲ្យក្រុមការងារចាក់ថ្នាំការពារឲ្យបានជាបន្ទាន់ ព្រោះរដូវទឹកជំនន់នេះបណ្ដាលឱ្យសត្វគោក្របីមួយចំនួនងាយឆ្លងជម្ងឺ។ ដើម្បីចូលរួមទប់ស្កាត់នូវជំងឺសារទឹកដល់សត្វគោក្របីនេះ សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់រៀបចំទីទួលមានសុវត្ថិភាព រក្សាអនាម័យ នឹងត្រូវឲ្យចំណីឲ្យបានគ្រប់គ្រាន់ដល់សត្វគោក្របី ការចាក់ថ្នាំជំងឺសារទឹកនេះដើម្បីកុំឲ្យឆ្លង ពីសត្វគោក្របីមួយ ទៅសត្វគោក្របីមួយទៀត ។

ជាចុងក្រោយលោក តាន់ ម៉េងឆាង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ ក៍មានផែនការបន្តចុះចាក់ថ្នាំការពារជំងឺអុតក្តាមដល់សត្វគោក្របីបន្ថែមទៀតនៅក្នុងមូលដ្ឋានប្រសិនបើមានជំងឺកើតឡើង។សូមឲ្យមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ចុះផ្សព្វផ្សាយបន្ថែម ពីការរីករាលដាលនៃជំងឺសារទឹកនេះ ដល់ប្រជាពលរដ្ឋ ប្រសិនមានសត្វណាឈឺសូមរាយការណ៍ដល់ ភ្នាក់ងារសុខភាពសត្វភូមិឲ្យបានទាន់ពេលវេលា។

LEAVE A REPLY

Please enter your comment!
Please enter your name here