ប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ធំ ទទួលអំណោយពីសប្បុរសជន សម្រាប់ជួយប្រជាពលរដ្ឋក្នុងគ្រោះជំនន់ទឹកភ្លៀង

0
18

(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ធំ អញ្ជើញទទួលអំណោយពីសប្បុរសជន ដែលបានចូលរួមជួយប្រជាពលរដ្ឋក្នុងគ្រោះជំនន់ទឹកភ្លៀងដែលកំពុងកើតមាននៅក្នុងខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ធំ រួមមាន:

១. ព្រះគ្រូចៅអធិការវត្តបទុមសាគរ ឧបត្ថម្ភថវិកាចំនួន ១ពាន់ដុល្លារ អង្ករ ៥ តោន ទឹកស៊ីអ៊ីវ ១០០ យួរ ទឹកត្រី ៦៧ យួរ មី ៥០កេស ត្រីខកំប៉ុង ៥ កេះ (ក្នុងមួយកេសមាន ១០០ កំប៉ុង) ភេសជ្ជៈនិងទឹកផ្លែឈើ ៥០កេស។
២. លោក ហុង លី និងលោកស្រី គីម គៀង ម្ចាស់ភោជនីយដ្ឋាន ឡូវ គឹមសេង ឧបត្ថម្ភថវិកា ២លានរៀលនិងអង្ករ ១តោន
៣. លោកស្រី ឡាយ គឹមលីន និងស្វាមី ឧបត្ថម្ភអង្ករ ១ តោន ទឹកស៊ីអ៉ីវ ៤០យួរ ទឹកត្រី ៤០យួរ មី ២០កេស ទឹកបរិសុទ្ធ ៥០កេស ត្រីខកំប៉ុង ១កេសធំ (១០យួរ)

ឯកឧត្តម សុខ លូ តំណាងឲ្យរដ្ឋបាលខេត្តទាំងមូល សូមថ្លែងអំណរគុណដល់សប្បុរសជន ដែលបានឧបត្ថម្ភជាថវិកា និង គ្រឿងឧបភោគបរិភោគ ដល់រដ្ឋបាលខេត្ត ក្នុងការងារមនុស្សធម៌ ដើម្បីធ្វើការចាត់ចែងរៀបចំចែកអំណោយដល់ជនរងគ្រោះដោយសារទឹកជំនន់នៅខេត្តកំពង់ធំ ក្នុងការសម្រាលបន្ទុកដល់ពួកគាត់ផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here