ប្រជាពលរដ្ឋរងគ្រោះដោយលិចផ្ទះ ៤.២៣៦គ្រួសារ និងហេដ្ឋារចនាសម្ព័ន្ធ ត្រូវខូចខាតមួយចំនួនធំមនុស្សបាត់ខ្លួន១នាក់នៅស្រុកថ្មពួក

0
22

(ខេត្តបន្ទាយមានជ័យ)តាមរបាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថាផលប៉ះផលដោយទឹកជំនន់ទឹកភ្លៀងនិងទឹកបុកមកពីស្រុកថៃចូលមកស្រុកថ្មពួក គិត ពីថ្ងៃទី ១៧ ដល់ ថ្ងៃទី១៩ ខែ តុលា ឆ្នាំ ២០២០នេះ មានឃុំចំនួន៦រងគ្រោះដោយទឹកជំនន់ក្នុងនោះមានឃុំ ថ្មពួក គោករមៀត បន្ទាយឆ្មារ គំរូ គោកកឋិន ឃុំភូមិថ្មី ប្រជាពលរដ្ឋរងគ្រោះដោយលិចផ្ទះ មានចំនួន ៤.២៣៦គ្រួសារ មនុស្សរាយ មានចំនួន១១.៧៥៦នាក់ ស្រី៦.០៤៩នាក់ ខូចស្រូវ ៥.២២៩ហិចតា ដំឡូង ៧.៥០២ហិចតា ដំណាំរួមផ្សំ២១ហិចតា សាសារៀន២៦កន្លែង វត្ត៨វត្ត ទឹកហូរកាត់ផ្លូវ ១១៣កន្លែង មានប្រវែង៧១.៧៦២ដាច់ទំនប់និងអាង ៥កន្លែង មានប្រវែង ១.៣៧៣ម៉ែត្រ បាត់មនុស្សម្នាក់ប្រុស។
ជាមួយគ្នានោះលោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ និងជាក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកថ្មពួកបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា៖ ចាប់ពីថ្ងៃទី១៨ ខែ តុលា ឆ្នាំ ២០២០នេះពីច្រកតំបន់ព្រំដែនបឹងត្រួន ឃុំគោករមៀត ស្រុកថ្មពួក ផ្លូវជាតិលេខ៥៨និងផ្លូវខេត្តលេខ២៥៦៣ ភ្ជាប់ទៅច្រកព្រំដែនតំបន់បឹងត្រកួន តាប្រាយ៉ា របសថៃត្រូវជំនន់ទឹកភ្លៀងហូរកាត់ប្រវែងជាង៤០ម៉ែត្រ កាលពីរសៀលថ្ងៃទី១៧ខែតុលា ប៉ុន្តែមកទល់ព្រឹកថ្ងៃទី១៨ ខែតុលា ជំនន់ទឹកភ្លៀងហើយ២ថ្ងៃបន្ទាប់ ក៏បានស្រកវិញដែរ។ច្រកតំបន់របៀង ជាច្រើនទៀត នៅបណ្តោយព្រំដែនកម្ជុជា ថៃ ប្រវែងជាង១៥៤,៥គីឡូម៉ែត្រ ច្រកខ្លះក៏លិចលង់ដោយសារទឹកជំនន់ទឹកភ្លៀងនេះតែចំណុចខ្លះបានស្រកវិញផងដែរ ។
ក្នុងនោះរដ្ឋបាលខេត្តបន្ទាយមានជ័យ រដ្ឋបាលស្រុកថ្មពួក កម្លាំងកងរាជអាវុធហត្ថជាច្រើននាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីបោន ប៊ិនបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យដឹកនាំកំលាំងនគរបាលជាច្រើននាក់បានចុះទៅដល់ មូលដ្ឋានស្រុកថ្មពួកកងកម្លាំងពាក់ព័ន្ធ ធ្វើការពិនិត្យតាមដានពីស្ថានភាពទឹកយ៉ាងយកចិត្តទុកដាក់ ដែលអាចជន់លិចលង់ លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីត្រៀមលក្ខណះជួយសង្រ្គោះ ឲ្យបានទាន់ពេល នៅភូមិតាឡី ឃុំគោករមៀត ស្រុកថ្មរពួកនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here