កម្លាំង ប្រតិបត្តិ ការ ទាំង ៣ ប្រភេទ រួមជាមូយសារធារណ:ការយកបេខ្សាច់ទប់ស្កាត់ ទឹកហូរកាត់ថ្នលជាតិលេខ៦ ក្នុង ស្រុក ស្ទោង

0
66

ខេត្ត កំពង់ធំ );;កម្លាំង ប្រតិបត្តិ ការ 350នាក់ បានដឹកនាំដោយលោ ជូរ កូឡា ប្រធានមន្ទីរ សាធារណៈ ការ ដឹកជញ្ជូន ខេត្ត កំពង់ធំ នាំ យក បេខ្សាច់ បិទទប់ទឹក ការពារ ទឹកហូរច្រោះដាច់ផ្លូវជាតិលេខ6 ត្រង់ ចំណុច កំពង់ចិនជើង ស្រុកស្ទោង ខេត្ត កំពង់ធំ ។
កម្លាំងសហប្រតិបត្តិការក្នុងនោះមាន មកពីអង្គភាពចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ១០០ នាក់ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចំនួន១៥០ នាក់ និងកម្លាំង អង្គភាព កងរាជ អាវុធហត្ថ ខេត្តកំពង់ធំ ១០០នាក់ រួមជាមួយមន្ត្រីមន្ទីរសាធារណការ ខេត្តកំពង់ធំ បានចុះទប់ស្កាត់ ការពារការហូរច្រោះរបស់ជំនន់ទឹកភ្លៀង ចាប់ពីម៉ោង ៣ ទៀបភ្លឺ, ម៉ោង១១ ព្រឹកថ្ងៃទី ១៩ ខែតុលាឆ្នាំ ២០២០ ។
ក្នុងឱកាសនេះដែរ គេសង្កេតឃើញថាឯកឧត្តមសុខ លូ អភិបាល នៃ គណៈ អភិបាល ខេត្ត កំពង់ធំ ប្រធាន គណៈ បញ្ជាការ ឯកភាព រដ្ឋបាល ខេត្ត កំពង់ធំ បានយកទឹកសុទ្ធ មកឧបត្ថម្ភជូនកម្លាំង ដែលកំពុងតែប្រតិបត្តិការ បិទការពារទឹកហូរច្រោះ នៅផ្លូវជាតិនៃ៦ បន្ទាប់មកឯកឧត្តមអភិបាលខេត្ត ក៏បានអញ្ជើញ ដឹកនាំក្រុមការងារ ពិនិត្យស្ថានភាពទឹកជំនន់ នៅបណ្ដាលស្រុកមួយចំនួនទៀត ក្នុងខេត្តកំពង់ធំ។

សូមបញ្ជាក់ផងដែរ ជំនន់ទឹកភ្លៀង បានហូរកាត់ថ្នល់ នៅចំណុចាងលិច ទីរួមស្រុកស្រុកស្ទោង ប្រមាណ ពីរគីឡូម៉ែត្រ ក្នុងនោះ ក៏ពុំទាន់ឃើញមានរបាយការណ៍ជាក់លាក់ណាមួយ ដែលបញ្ជាក់ថា មានប្រជាពលរដ្ឋរងគ្រោះធ្ងន់ធ្ងរ និង គ្រោះ ថ្នាក់ ដោយសារទឹកជំនន់ទឹកភ្លៀងនេះឡើយ។
រីឯចំណុចទីតាំង ដែលកម្លាំងទាំងបីប្រភេទ បានធ្វើការបិទដោយបេខ្សាច់ តាមចិញ្ចើមផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិទ្រានេះ បានទប់ស្កាត់ទឹកមិនឲ្យហូរកាត់ថ្នល់ បានទាន់ពេលវេលា ដែលមានចម្ងាយប្រមាណ 3គីឡូម៉ែត្រ នៅក្នុងស្រុកស្ទោង។
សង្កេតឃើញថា ក្រោមការយកចិត្តទុកដាក់ខ្នះខ្នែង យ៉ាងមមាញឹក របស់ឯកឧត្តមអភិបាលខេត្ត បានចេញបញ្ជា ហើយអាជ្ញាធរមូលដ្ឋាន អាជ្ញាធរស្រុកភូមិឃុំទូទាំងខេត្ត តាមដានសភាពការណ៍ទឹកជំនន់ទឹកភ្លៀងនេះ ឲ្យបានម៉ត់ចត់ជាលាក់ ដើម្បីត្រៀមជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រឈមនឹងលិចលង់និងគ្រោះថ្នាក់ដោយសារទឹកជំនន់នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here