កង្វល់ មួយ ចំនួន របស់ ប្រជាពលរដ្ឋ ឃុំ ជ្រុងពពេល ត្រូវ បាន ដោះ ស្រាយ ក្នុង វេទិកា សាធារណៈ

0
13

ខេត្តស្វាយរៀង៖ថ្ងៃទី១៩ ខែ តុលា ឆ្នាំ ២០២០ ឯកឧត្តលី ធុជប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករំដួល
អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុម ការងារ រាជ រដ្ឋាភិបាល ចុះ មូលដ្ឋាន ឃុំ ជ្រុងពពេល និង ដឹក នាំ វេទិកា សាធារណៈ ជាមួយ ក្រុម ប្រឹក្សា ឃុំ មេ ភូមិ និង មន្រ្តី រាជការ ជុំ វិញ ឃុំ ជ្រុងពពេល ទាំងអស់ ។

វេទិកា នេះ ក៏ មាន ការ អញ្ជើញចូលរួម ពី មន្ទីរ ពាក់ ព័ន្ធ អភិបាល ស្រុករំដួល ប្រធាន ក្រុមប្រឹក្សា ស្រុករំដួល និង តំណាង ប្រជាពលរដ្ឋ ផង ដែរ ។

ឆ្លៀត ក្នុង ឱកាស នោះ ឯកឧត្តមលីធុជបានពាំនាំការសាកសួរសុខទុក្ខពី លោកជំទាវ កិត្តិ សង្គហ បណ្ឌិត ម៉ែន សំអន ជូន ចំពោះ ក្រុម ប្រឹក្សា ឃុំ មេ ភូមិ និង មន្រ្តី រាជការ ទាំង អស់ ។

ឯកឧត្តមក៏បានណែនាំអោយក្រុមប្រឹក្សាឃុំ និង មេ ភូមិ បន្ត យក ចិត្ត ទុក ដាក់ បន្ថែម បម្រើ ប្រជាពលរដ្ឋ និង ដោះ ស្រាយ រាល់ កង្វល់ និង សំណូម ពរ របស់ ប្រជាពលរដ្ឋ អោយ ទាន់ ពេល វេលា ជា ពិសេស បង្ក ភាព ស្និទ្ធស្នាល និង ស្អាត ស្អំ ជាមួយ ប្រជាពលរដ្ឋ ពោរពេញ ដោយ ការ គោរព ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា ទោះបី កន្លែង ធ្វើ ការ របស់ យេីង តូច មែន ប៉ុន្ដែ ក្រុម ប្រឹក្សា ឃុំ និង មេ ភូមិ មាន ការ ទទួល ខុសត្រូវ ខ្ពស់ ណាស់ ចំពោះ ប្រជាពលរដ្ឋ នៅ មូលដ្ឋាន និង ត្រូវ បំពេញ បុព្វ សិទ្ធិ -តួនាទី អោយ បាន ខ្ជាប់ខ្ជួន ដែល ថ្នាក់ ដឹកនាំ ប្រគល់ ជូន ផង ដែរ ។

ជាមួយ គ្នានេះ កង្វល់ និង សំណូម ប្រជាពលរដ្ឋមួយ ចំនួនដូច ជា ផ្លូវ ក្នុង ឃុំ និង អគ្គិសនី ដែល ក្រុម ប្រឹក្សា ឃុំ និង មេ ភូមិ បាន លេីក ឡេីង ក្នុង វេទិកា នេះ បាន បក ស្រាយ និង ដោះ ស្រាយ យ៉ាង ច្បាស់លាស់ ដោយ មន្ទីរ-អង្គភាព ពាក់ ព័ន្ធ ព្រម ទាំង ទទួល បាន ការ អបអរ សាទរ ពី តំណាង ប្រជាពលរដ្ឋ ផង ដែរ ។ជា រដ្ឋាស្វាយរៀង

LEAVE A REPLY

Please enter your comment!
Please enter your name here