រដ្ឋលេខាធិការក្រសួងសុខាភិបាល ជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្ត ដើម្បីបន្ដសកម្មភាពទប់ស្កាត់ជំងឺរាតត្បាតជាសកល និងជំងឺផ្សេងៗទៀត

0
14

(ឧត្តរមានជ័យ)លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តឧត្តរមានជ័យ ដើម្បីបន្ដសកម្មភាពទប់ស្កាត់ជំងឺកូវីដ១៩ និងជំងឺរាតត្បាតផ្សេងៗ ស្របពេលដែលមានជំនន់ទឹកភ្លៀងកើតឡើង។

ក្នុងកិច្ចពិភាក្សារវាងប្រតិភូរក្រសួងសុខាភិបាល អង្គការសុខភាពពិភពប្រចាំកម្ពុជា ជាមួយឯកឧត្ដម ប៉ែន កុសល្យអភិបាលខេត្តឧត្ដរមានជ័យ អំពីបញ្ហាកូវីដ១៩ នាព្រឹកថ្ងៃទី១៩ខែតុលាឆ្នាំ២០២០នេះនៅសាលប្រជុំថ្មីសាលាខេត្តឧត្ដរមានជ័យ។

លោកជំទាវ ឱ វណ្ណឌីនបានលើកឡើងថា ខេត្តឧត្ដរមានជ័យ ជាគោលដៅយ៉ាងសំខាន់ ដែលប្រជាពលរដ្ឋបានឆ្លងដែនមកពីប្រទេសថៃ ដូចនេះអាជ្ញាធរខេត្ត រួមសហការគ្នាជាមួយមន្ទីរសុខាភិបាលឲ្យហ្មត់ចត់ ដោយធ្វើចត្តាឡីស័កប្រជាពលរដ្ឋ ដែលចូលមកពីប្រទេសក្រៅ ក៏ដូចជាអន្តរាគមន៍ទាន់ពេល ចំពោះជនសង្ស័យដែលពាក់ព័ន្ធនឹងជំងឺកូវីដ១៩នេះ ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លង ដែលជារលកទី២ កុំឲ្យមានក្នុង សហគមន៍ ពិសេសគឺទិសឧត្ដរនេះ និង ជាពិសេសត្រូវផ្ដល់សេវាសុខាភិបាល ឲ្យគៀកទៅនឹងប្រជាពលរដ្ឋ ដើម្បីព្យាបាលសង្រ្គោះពួកគាត់ ក្នុងគ្រា ជំនន់ទឹកភ្លៀងឲ្យទាន់ពេលវេលា ក្រែងមានជំងឺឈឺស្កាត់កើតមានឡើង។

គូរបញ្ជាក់ថា យោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលបានឲ្យដឹងថា ខេត្តឧត្ដរមានជ័យ មានប៉ុស្ដិ៍ចត្តាឡីស័កចំនួន០២កន្លែងគឺ នៅផ្ទះសំណាក់ឧត្ដម រដ្ឋា មាន៤០បន្ទប់ មាន៥០គ្រែ និងមន្ទីរពេទ្យបង្អែកខេត្ត ដោយមាន៦បន្ទប់២៥គ្រែ ផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here