លោកជំទាវ ខៀវ ស៊ី ណា និង ឯកឧត្តម សុខ លូ អភិបាល ខេត្ត កំពង់ធំ អញ្ជើញ ចុះ ចែក អំណោយ ដល់ ប្រជា ពលរដ្ឋ ដែល កំពុង តែ រងគ្រោះ ដោយ ទឹកជំនន់ ស្រុក សន្ទុក

0
34

ខេត្ត កំពង់ធំ ប្រជា ពលរដ្ឋ ដែល កំពុង តែ រងគ្រោះ ដោយសារទឹកជំនន់ នៅ ក្នុង ស្រុក សន្ទុក ខេត្ត កំពង់ធំ ២៣១ គ្រួសារ បានទទួល អំណោយ ពី សាខា កាកបាទ ក្រហម កម្ពុជា សាខា ខេត្ត កំពង់ធំ នៅព្រឹក ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០.ដែល ពិធី ចែក អំណោយ នេះ បានធ្វើឡើង នៅក្នុង បរិវេណ វត្ត សុខសាន្ត ខេត្ត កំពង់ធំ។
ពិធី ចែក អំណោយ មនុស្សធម៌ កាកបាទ ក្រហម កម្ពុជា ខេត្ត កំពង់ធំ.ស្ថិត ក្រោម អធិបតីភាព លោក ជំទាវ.ខៀវ ស៊ី ណា ជាចាន់តូ និង ឯកឧត្តម សុខ លូ.ប្រធាន គណៈ កម្មាធិការសាខាកាកបាទ ក្រហម កម្ពុជា ខេត្ត កំពង់ធំ.រួមជាមួយ ប្រធាន អនុប្រធាន មន្ទីរ ពាក់ព័ន្ធ ចូល រួម ចែក អំណោយ ជូន ដល់ ប្រជា ពលរដ្ឋ ២៣១ គ្រួសារ ក្នុង មួយគ្រសារ ទទួល បាន អង្ករ ២៥គ.ក មីមួយកេស ទឹកស៊ីអ៊ីវ ទឹកត្រី ២យួរ ត្រីខកំប៉ុងមួយយួរ សាប៊ូមួយដុំ។

ឯកឧត្តម សុខ លូ អភិបាល នៃគណៈ អភិបាលខេត្ត កំពង់ ធំ បាន មាន ប្រសាសន៍ ថា.ទឹកជំនន់ មាន គំរាមកំហែង ដល់តាមបណ្តាស្រុក ក្រុងទាំង៩ នៅក្នុង ខេត្ត កំពង់ធំ តែក្នុង នោះពុំទាន់មានស្រុកណាមួយ រងគ្រោះ ធ្ងន់ធ្ងរ នោះ ទេ.គឺមានតែស្ថានភាព ទឹកជំនន់ ទឹកភ្លៀង ដែល លិចលង់ច្រើនជាងគេ គឺស្រុកស្ទោងបានលិចលង់ចំនួន៥ឃុំ តែ ក្នុង នោះ ក៏ មិនទាន់មានការព្រួយបារម្ភណ៍ខ្លាំងនោះទេ ដោយសារតែកំរិតទឹក នៃផ្ទៃបឹងទន្លេសាបនៅទាបនៅឡើយទេ បើពុំមានភ្លៀងបន្តធ្លាក់ទៀត ជំនន់ ទឹកភ្លៀងនិងស្រកលឿន និងមិនប៉ះពាល់ការប្រកបមុខរបររកស៊ីទទួល ទានទៀតឡើយ។
ឯកឧត្តម សុខ លូ បាន ពាំនាំ ការផ្តាំផ្ញើរ សាកសួរ សុខទុក្ខ ពី សំណាក់ សម្តេច អគ្គ មហា សេនាបតី តេជោ ហ៊ុន សែន ជា ប្រមុខ ដឹកនាំ រាជ រដ្ឋាភិបាល កម្ពុជា និង សម្តេច កិត្តិ ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ា នី ហ៊ុន សែន ដែល សម្តេច ទាំង ពីរ តែង តែ យក ចិត្ត ទុក ព្រួយ បារម្ភ ពី សុវត្ថិភាព របស់ បងប្អូន ប្រជា ពលរដ្ឋ ដែល កំពុង តែ រងគ្រោះ ដោយ សារ ទឹក ជំនន់ និង បាន ផ្តាំ ផ្ញើរ ដល់ អាជ្ញាធរ គ្រប់ លំដាប់ ថ្នាក់ រាជធានី ខេត្ត ក្រុង ឲ្យមានវិធានការ ចុះជួយ ប្រជា ពលរដ្ឋ ជួយ សង្គ្រោះ និងដោះស្រាយ រាល់ការលំបាក ដែល មាន ការ ខ្វះខាត..។ ឯកឧត្តម សុខ លូ បាន អំពាវនាវ ដល់ បងប្អូន ប្រជា ពលរដ្ឋ ដែល កំពុង តែ រងគ្រោះ ដោយសារទឹកជំនន់ រក្សា សុខភាព អនាម័យ ពិសារ ទឹកស្អាត សម្រាក ក្នុង មុង និងការពារក្មេងៗនិងមនុស្សចាស់ រួមទាំង សត្វ ពាហនៈ ចៀសវាង បាត់ បង់ ខូចខាតទ្រព្យសម្បត្តិ និងសូមចូលរួម ការពារ ទប់ស្កាត់ ការ ឆ្លង រីក រាលដាល មេរោគ កូ វីដ ១៩ ដោយ អនុវត្តន៍ តាម ការណែនាំ របស់ ក្រសួង សុខាភិបាល ដើម្បី បញ្ចៀស ការ ឆ្លង ជំងឺ ផ្សេងទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here