បទល្មើស សិប្បកម្មជាង៣០០កន្លែង ក្ក្នុងខេត្តស្ទឹងត្រែងបានកំពុង ដឹកដឹកជញ្ជូឆ្លង ទៅលក់តាមបណ្តាខេត្ត យ៉ាង គគ្រឹក គ្រេង

0
36

(ស្ទឹងត្រែង) ៖ ក្រោយ ពី គណៈកម្មាធិការ ជាតិ ចេញប្រតិបត្តិការណ៍ចុះបង្ក្រាប បទល្មើស ធនធាន ធម្មជាតិព្រៃឈើក្នុង ខេត្តស្ទឹងត្រែងកន្លងទៅនេះឃើញថាមានការថយចុះនឹងស្ងប់ស្ងាត់មួយរយៈទៅហើយតែឥឡូវនេះបទល្មើសព្រៃឈើធ្វើ សិប្បកម្មអត់ច្បាប់រីកដូចផ្សិតកើតឡើងវិញ ហើយបាន កំពុងតែត្រូវប៉ាន់ដល់ក្រុមឈ្មួញធ្វើជំនួញយ៉ាងអនាធិបតេយ្យដឹកជញ្ជូនចេញពីខេត្ត ស្ទឹងត្រែងទៅលក់នៅបណ្តាខេត្តនា នាយ៉ាងពេញបន្ទុក ។

បើតាមប្រភពពត៌មានបានឲ្យដឹងថា សិប្បកម្មនៅខេត្តស្ទឹងត្រែង មានប្រមាណជា ជាង៣០០កន្លែងក្នុងនោះ មានច្បាប់កែឆ្នៃប្រហែលជា៥ ទៅ៦ កន្លែងប៉ុណ្ណោះ តែអត់មានដៃគូរដែលជាក្រុមហ៊ុណាមួយ
សំរាប់ធ្វើការផ្គត់ផ្គង់ព្រៃឈើដើម្បីអោយធ្វើសិប្បកម្មទាំងនោះសំរាប់ដេប៉ូសិប្បកម្ម ៥ ទៅ៦ កន្លែងខាងលើនេះទេ។

ប្រភពបានឲ្យដឹងទៀតថាសព្វថ្ងៃនេះ មាន ឈ្មួញ ធំៗ នៅតែ បន្ត ការដឹកជញ្ជូនឈើសិប្ប្កកម្មអត់ច្បាប់ ចេញទៅលក់នៅតាមបណ្តាខេត្តយ៉ាងគឃ្លើនទាំងយប់ទាំងថ្ងៃតាមរថយន្ត សាំយ៉ុងមិនក្រោមពី ៤០ គ្រឿងទៅ ៧០គ្រឿងនោះទេជារៀង
រាល់ថ្ងៃនេះ ចំណែកជំនាញពាក់ព័ន្ធក្នុងការទប់ស្កាត់នឹងបង្ក្រាបបទល្មើសព្រៃ
ឈើក្នុងខេត្តស្ទឹងត្រែងវិញនោះប្រហែល
ជាដេកលក់អស់ហើយ។

ដោយឡែក ប្រភពពីមន្រ្តី ក្នុងខេត្តស្ទឹងត្រែងឯណោះវិញ បានឲ្យដឹងថា រយៈពេល ប្រមាណ ជា៣ទៅ៤ ខែកន្លងមកនេះ មានក្រុមឈ្មួញបាននាំគ្នាសម្រុកដឹកជញ្ជូនឈើប្រណីតចេញពីស្រុក សៀមប៉ាង មកខេត្តស្ទឹងត្រែង ឆ្លងទៅខេត្តក្រចេះតាមស្រុកស្នួលហើយដឹកឆ្លងដែនទៅលក់ នៅប្រទេសវៀត
ណាមបានយ៉ាងរលូនតែម្តង ។
ក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈើប្រណីតចេញពីស្រុកសៀមប៉ាងទាំងអស់នោះត្រូវបានគេស្គាល់ឈ្មោះថា ទី១ ឈ្មោះលោក កាំង ទី២ ឈ្មោះលោក ហេង ទី៣ ឈ្មោះ លោក ណាក់ ហើយនៅមានបក្សពួកជាច្រើននាក់ទៀតដែលក្រុមឈ្មួញទាំងនោះប្រើ អ្នកខ្លះដើរមើលផ្លូវ អ្នកខ្លះរត់ការជាមួយសមត្ថកិច្ច អ្នកខ្លះរត់ការជាមួយអ្នកកាសែតដើម្បីភាពស្ងប់ស្ងាត់ ក្នុងការដឹកជញ្ជូនឈើប្រណីតខុសច្បាប់របស់ពួកគេបានទៅដោយរលូនតាមដងផ្លូវ ផងដែរ។

សូមបញ្ជា ក់ផងដែរថាក្រុមឈ្មួញខាងលើនេះបានសម្រុកដឹកជញ្ជូនឈើប្រណីត
តាមរថយន្តសុទ្ឋតែសេរីទំនើបៗនឹងរថយន្តសាំយ៉ុងនៅពេលយប់បើកបរក្នុងល្បឿនលឿនៗដោយមិនគិតពីអាយុជីវិតរបស់ខ្លួនក៏ដូចជាការបង្កភាពគ្រោះថ្នាក់ដល់់អាយុជីវិតអ្នកដ៏ទៃនោះឡើយចេញ ពីស្រុកសៀមប៉ាងមកខេត្តស្ទឹងត្រែងឆ្ពោះ ទៅ ខេត្តក្រចេះមិនក្រោមពី ១០ ទៅ ២០គ្រឿងនោះទេយកទៅលក់នៅប្រទេសវៀតណាមបានយ៉ាងរលូនដោយពុំមានការរំខានពីមន្ត្រីជំនាញឫកំលាំងមានសមត្ថកិច្ចពាក់ព័ន្ឋចុះធ្វើការបង្រ្កាបឡើយ៕
ដូច្នេះសូមឯ.ឧ នាយឧត្តសេនីយ៍សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាប្រធានគណៈកម្មាធិការជាតិក្នុងការបង្ការ ទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើទូទាំងប្រទេសមេត្តាជួយរិតបន្តឹងមន្ត្រីក្រោមឱវ៉ាតរបស់ខ្លួនក្នុងការអនុវត្តច្បាប់ឲ្យកាន់តែមានប្រសិទ្ឋិភាព
ផងទាន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here