ខ្សឹបប្រាប់មន្ត្រីបរិស្ថានម្នាក់ឈ្មោះមាស ញឹម ថាតើអ្នកសារព័ត៌មាន មានតួនាទីដូចម្ដេចក្នុងការចូលរួមប្រយុទ្ធ ប្រឆាំង អំពើ ពុករលួយ?.!

0
131

ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មាននៅក្នុងខេត្តព្រះវិហារភាគច្រើន យល់ ឃើញ ថា អ្នក សារព័ត៌មាន មានតួនាទីសំខាន់ណាស់នៅក្នុងសង្គមប្រជាធិបតេយ្យ។ ពួកគេ ក្រៅ ពី ជា យាន សម្រាប់ នាំ សារ ហើយ ក្នុង នោះ ក៏ ជា ផ្នែក មួយ រួម ចំណែក ក្នុង ការ កែទម្រង់ ភាព អសកម្ម ឬ ការ ខ្វះ ចន្លោះ នៃ ការ អនុវត្ត គោល នយោបាយ របស់ រដ្ឋាភិបាល ថែម ទៀត ផង។ ក៏ ប៉ុន្តែ ទន្ទឹម នឹង នេះ ក្រុមអ្នកសារព័ត៌មានមួយចំនួនក៏ត្រូវរងការប្រមាថគំរាមកំហែងពីជនពុករលួយ និង មាន ពេល ខ្លះ អ្នក សារព័ត៌មាន ត្រូវ គេ ចាត់ ទុក ថា គឺ ជា ឆ្អឹង ទទឹង ក ទៅ វិញ។

បើ ទោះ ជា ក្រុម អ្នក សារព័ត៌មាន ដឹង ថា ខ្លួន ត្រូវ ធ្វើ ការ ដោយ ប្រថុយប្រថាន ក្នុង បេសកកម្ម ដ៏ គ្រោះ ថ្នាក់ ក៏ ដោយ ដើម្បី សម្រេច គោលដៅ នេះ ពួក គេ ចុះយកព័ត៌មានក្នុងខេត្តព្រះវិហារត្រូវជម្នះ និង ហ៊ាន លះបង់ ខ្ពស់ ក្នុង បុព្វហេតុ រុញ ច្រាន ស្ថានការណ៍ ដែល អួអាប់ ឬ ថា រឿង រ៉ាវ ដែល ត្រូវ បាន មន្ត្រីខិលខូចគេព្យាយាមបិទបាំងពាក់ព័ន្ធផលប្រយោជន៍សាធារណៈ ឬ ក្នុង ហេតុផល អំពើ ពុករលួយ ណា មួយ។

ក្រុម អ្នក ធ្វើ ការ ផ្នែក ប្រព័ន្ធ ផ្សព្វផ្សាយ យល់ ឃើញ ថា អ្នក សារព័ត៌មានមិនមែនត្រឹមដើរតួនាទីក្នុងនាមជាអ្នក ប្រមូល ស្រាវជ្រាវ រុក រក ឬ ថា តាម ប្រមាញ់ ព័ត៌មាន ដើម្បី បាន ចុះ ផ្សាយ នៅ ក្នុង អង្គភាព របស់ ខ្លួន ប៉ុណ្ណោះ ទេ ប៉ុន្តែ ថែម ទាំង ជា អ្នក ដែល ជួយ កែទម្រង់ ដ៏ ស៊ី ជម្រៅ បន្ថែម ទៀត ក្នុង ការ ជំរុញ ឲ្យ មាន ការ ផ្លាស់ប្ដូរ ភាព ខ្វះ ចន្លោះ ទៅ លើ កម្មវិធី នយោបាយ នានា របស់ រាជរដ្ឋាភិបាល។

ជា ការ ពិត ណាស់អ្នក សារព័ត៌មាន បាន ចូលរួម យ៉ាង សកម្ម រួច ទៅ ហើយ ក្នុង ការ ប្រយុទ្ធ ប្រឆាំង ភាព អសកម្ម នានា របស់ សង្គម ដោយ មិន ផ្ដោត ចំពោះ តែ អំពើ ពុករលួយ មួយ នោះ ទេ។ លើស ពី នេះ អ្នក សារព័ត៌មានគឺមានសារសំខាន់ខ្លាំងណាស់ក្នុងការជំរុញ ឲ្យ អ្នក តាក់តែង គោលនយោបាយ មុន នឹង ធ្វើ សេចក្ដី សម្រេច អ្វី មួយ ត្រូវ ប្រុងប្រយ័ត្ន ដើម្បី ចៀសវាង ភាព ខុស ឆ្គង។

«កន្លមកអ្នកសារព័ត៌មានយើងបានចូលរួមសរសេរពីភាពមិនប្រក្រតី ច្រើន។ មិន មែន តែ រឿង ពុករលួយ ទេ ប៉ុន្តែ ភាព មិន ប្រក្រតី ផ្សេងៗ ដែល កើត ឡើង នៅ ក្នុង សង្គម ខ្មែរ យើង រហូត អំពើ ពុករលួយ ត្រូវ បាន កាត់ បន្ថយ»។

តួនាទី និង ការ ទទួល ខុស ត្រូវ របស់ អ្នក សារព័ត៌មានទាំងពេលមុន និង ក្នុង ពេល បច្ចុប្បន្ន គឺ មិន ត្រឹម ជា អ្នក ដែល ផ្ដល់ ព័ត៌មាន ប៉ុណ្ណោះ នោះ ទេ។ ជាង នេះ ទៀត អអ្នកសារព័ត៌មាន មានភារកិច្ចក្នុងការតាមឃ្លាំមើលត្រួត ពិនិត្យ និង អ្នក ជា សង្កេតការណ៍ ដ៏ មាន ប្រសិទ្ធភាព។ កាតព្វកិច្ច ដ៏ ចម្បង របស់ អ្នក សារព័ត៌មានមួយទៀត គឺ ក្រៅ ពី ដឹង រឿង ដោយ ខ្លួន ឯង ផ្ទាល់ ហើយ ថែម ទាំង យក រឿង ទាំង នោះ លាត ត្រដាង ជា សាធារណៈ ថែម ទៀត ផង បើ ទោះ ជា រឿង ទាំង នោះ មាន ប្រយោជន៍ តិច ឬ ក៏ ច្រើន សម្រាប់ សង្គម យ៉ាង ណា ក្ដី។

ជាក់ស្ដែងថ្មីៗកន្លងទៅនេះ យើងបានឃើញបានឮក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាព និង ពលរដ្ឋ រស់នៅភូមិអូពោធិរិះគន់ អាជ្ញាធរ ពាក់ព័ន្ធ ក្នុងខេត្តព្រះវិហារថា បណ្ដែត បណ្ដោយ ឱ្យ មាន រោង សិប្បកម្ម កែច្នៃ ឈើ ខុស ច្បាប់ ជា ច្រើន កន្លែងនៅតាមដងផ្លូវជាតិលេខ៦២ ចំណុចផ្លូវចូលក្រុមហ៊ុនអានម៉ារ៉ាឌី ស្ថិតក្នុងឧបសម្ព័ន្ធភូមិអូពោធិ ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ ដែល អ្នកឃើញហេតុការណ៍ទាំងនោះបានចាត់ទុកថា ជាប្រភពនៃវិនាសកម្មព្រៃឈើក្នុងដែនជម្រកសត្វព្រៃបឹងពែរ
ក្រោមខ្សែភ្នែកមន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធដែលមានភារកិច្ចនៅទីនោះ។

បន្ទាប់ពីមានការរិះគន់ចំរឿងរសើបរួចមក មានសេចក្ដីរាយការណ៍ថា កាលពីថ្ងៃចន្ទ ៣ កើត ខែកត្តិក ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ មានមន្ត្រីបរិស្ថានម្នាក់ឈ្មោះ មាស ញឹម ដែលគេស្គាល់ថាជាមន្ត្រីសម្បូណ៌រឿងអាស្រូវពូកែខាងឃុបឃិតជាមួយឈ្មួញរកស៊ីឈើខុសច្បាប់នៅតាមដងផ្លូវលេខ ៦២ និងក្នុងដែនជម្រកសត្វព្រៃបឹងពែររកទីបញ្ចប់គ្មាន ហើយប្រើល្បិចកលធ្វើទុកបុកម្នេញដល់អ្នកសារព័ត៌មាន បង្ខំឲ្យអ្នកសារព័ត៌មានដែលមានភារកិច្ចចុះបំពេញបេសកកម្មតាមដងផ្លូវជាតិលេខ៦២ តម្រូវឲ្យអ្នកសារព័ត៌មានយកលិខិតបទដ្ឋានរបស់អង្គភាពទៅឲ្យលោកត្រួតពិនិត្យ ដោយរំលោភទៅលើជំនាញសន្តិសុខភ្លេចគិតពីភារកិច្ចរបស់ខ្លួនជាមន្ត្រីបរិស្ថាន។

ស្ថិត ក្រោម ហេតុ ផល ទាំង នេះ ហើយ ដែល អ្នកសារព័ត៌មានយើងបានកំណត់ថា មន្ត្រីបរិស្ថានម្នាក់ឈ្មោះមាសញឹមគឺជាមេក្លោងដែលគួរឲ្យភ័យខ្លាច ជា ពិសេសសំដៅ ទៅ លើ អ្នក ដែល ប្រព្រឹត្ត បទល្មើស អ្នក រកស៊ី ខុស ច្បាប់ ឬជាមន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និង ភាគី ពាក់ព័ន្ធ ដទៃ ទៀត ដែល មិន មាន ភាព ស្អាតស្អំ ក្នុង ហេតុ ផល ណា មួយ ។

សូមរំលឹកថា នៅក្នុងរាជធានី ឬខេត្តណាមួយ ប្រសិន បើ បណ្ដាញ ព័ត៌មាន ពុំ បាន គ្រប ដណ្ដប់ ទេ នោះ គឺ ជា ឱកាស មួយ សម្រាប់ អ្នក ប្រព្រឹត្ត បទល្មើស និង ធ្វើ អ្វីៗ តាម ទំនើងចិត្ត។ ជាង នេះ ទៀត រឿង ដែល សំខាន់ គឺអ្នកសារព័ត៌មាន ក្រៅ ពី មាន ភារកិច្ច ក្នុង នាម ជា អ្នក សង្កេតការណ៍ ហើយ តួនាទី បន្ថែម នោះ គឺ ប្រៀប ដូច ជា ទាហាន ជួរ មុខ ក្នុង ការ ប្រយុទ្ធ ប្រឆាំង រាល់ ភាព អសកម្ម និង អំពើ ពុករលួយ ទៀត ផង។

បើ ទោះ ជា ក្រុម អ្នក សារព័ត៌មាន ដឹង ថា ខ្លួន ត្រូវ ធ្វើ ការ ដោយ ប្រថុយប្រថាន ក្នុង បេសកកម្ម ដ៏ គ្រោះ ថ្នាក់ ក៏ ដោយ ដើម្បី សម្រេច គោលដៅ នេះ ពួក គេ ត្រូវ ជម្នះ និង ហ៊ាន លះបង់ ខ្ពស់ ក្នុង ស្ថានភាព មួយ ដើម្បី ទទួល បាន ព័ត៌មាន ក្នុង ការ បម្រើ ឲ្យ ប្រយោជន៍ សាធារណៈ ផងដែរ៕(ដោយព្រឹទ្ធាចារ្យ គឹម សារឿន)

LEAVE A REPLY

Please enter your comment!
Please enter your name here