ឧត្តមសេនីយ៏ត្រីមាសសុវណ្ណមេបញ្ជាការកងរាជអាវុធហត្ថខេត្ត នាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះដោយទឹកជំនន់ជាងមួយរយគ្រួសារ

0
26

( ខេត្តបាត់ដំបង) នាព្រឹកថ្ងៃទី២០ខែតុលាឆ្នាំ២០២០ស្ថិតនៅត្រង់ចំណុចភូមិអញ្ចាញ សង្កាត់អូរចារ ក្រុង/ខេត្តបាត់ដំបងប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាងមួយរយគ្រួសារ រស់នៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ទទួលបានអំណោយមនុស្សធម៌ពីថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានកងរាជអាវុធខេត្តបាត់ដំបង រួមនិងសប្បុរសជនជាច្រើននាក់។

គួរបញ្ជាក់ដែរថាការផ្តល់នូវអំណោយមនុស្សធម៌នេះដែរធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ក្រោមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ដែលជាថ្នាក់ដឹកនាំតាមបណ្តាអង្គភាពនានាប្រចាំខេត្តបាត់ដំបង។

ជាមួយគ្នានេះការនាំយកនូវអំណោយជាគ្រឿងឧប្បភោគបរិភោគជាច្រើនចែកជូនដល់ប្រជាពលរដ្ឋជាងមួយរយគ្រួសារដែលរងការប៉ះពាល់ដោយទឹកជំនន់ជាច្រើនថ្ងៃកន្លងមក។ក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង នាពេលនេះ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏បានលើកឡើងថា អំណោយដែលឧបត្តម្ភសម្រាប់សម្រាលការលំបាកដល់ពលរដ្ឋនាពេលនេះទទួលបានពីការកៀរគពីបណ្តាកងកម្លាំងក្នុងអង្គភាព មន្ត្រីរាជការ និងក្រុមអាជីករដែលជាសប្បុរសជនក្នុងខេត្ត ហើយក្នុងនោះមីគឺបានមកពីការឧបត្ថម្ភរបស់ ឯកឧត្តម ហ៊ុន ម៉ាណែតអគ្គមេបញ្ជាការកងទ័ពជើងគោក។

ជាចុងក្រោយលោកឧត្តមសេនីយ៏ត្រីមាសសុវណ្ណបានបញ្ជាក់បន្ថែមទៀតថា អំណោយជាគ្រឿងឧបភោគ បរិភោគ ដែលត្រូវផ្តល់ជូនដល់ពលរដ្ឋនាពេលព្រឹកនេះក្នុងមួយគ្រួសារៗទទួលបាន -អង្ករចំនួន២០គីឡូក្រាម -មី០១កេះ -ត្រីខ០១យួរ -ទឹកក្រូច០៦កំប៉ុង និងថវិកាចំនួន២០០០០រៀល។ដោយប៊ុនថេត

LEAVE A REPLY

Please enter your comment!
Please enter your name here