ជំនន់ទឹកភ្លៀងបានលិចលង់ផ្ទះសំបែងប្រជាពលរដ្ន៣៧៥គ្រួសារក្នុងឃុំគោគធ្លកលើ

0
23

សៀមរាប = ជំនន់ទឹកភ្លៀងបានលិចលង់ផ្ទះសំបែងប្រជាពលរដ្ន ចំនួន៤ភូមិក្នុងចំណោម១៣ភូមិនៅ ក្នុងឃុំគោគធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ។
តាមសេចក្ដីរាយការណ៍ពីអ្នកឃ្លាំមើលស្ថានភាពទឹកជំនន់បានអោយដឹងថា ទឹកបានលិច ភូមិត្រពាំងវែង ភូមិសង្កែ ភូមិខ្លាឃ្មុំ ភូមិសាលា ស្ថិតនៅក្នុងឃុំគោគធ្លកលើ ស្រុក ជីក្រែង ខេត្តសៀមរាប ចាប់ថ្ងៃទី១៩ រហូតមកដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ក្នុងនោះមាន ផ្ទះសំបែងប្រជាពលរដ្ន សាលារៀន ផ្លូវធ្វើដំណើរ តែពុំមានគ្រោះថ្នាក់ដល់ពលរដ្ននិងមិនបានជំលៀសចេញពីផ្ទះទេ ចំណែកសត្វ និងសត្វពាហនះ បានជំលៀករកទីទួលសុវត្ថភាពរួចរាល់ ។
លោក គ្រួច ផាត់ មេភូមិ ខ្លាឃ្មុំ ជាអ្នកឃ្លាំមើលបញ្ហាទឹកជំនន់ បានអោយដឹងថា ក្នុងឃុំគោគធ្លកលើមាន ចំនួន១៣ភូមិ តែភូមិដែលលិចលង់មាន៤ភូមិ តែពលរដ្នមិនបានជំលៀសចេញផ្ទះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here